ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ គណៈប្រតិភូកងទ័ពមីយ៉ាន់ម៉ា ដឹកនាំដោយ នាយឧត្ដមសេនីយ៍ MAUNG MAUNG AYE អគ្គសេនាធិការកងទ័ព មីយ៉ាន់ម៉ាបានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជានៅរសៀលថ្ងៃទី១៤ មីនានេះ ដើម្បីចូលរួមកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ (ACDFM-19) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ដល់១៨ ខែមីនា ឆ្នាំ២០២២ ខាងមុខ។ នេះបើយោងតាមផេកអគ្គបញ្ជាការដ្ឋាន កងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២។ ក្នុងនោះ តបតាមការអញ្ជើញរបស់អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ គណៈប្រតិភូកងទ័ពហ្វីលីពីន ដឹកនាំដោយ នាយឧត្ដមសេនីយ៍ ANDRES C. CENTINO PA អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី១៥ មីនានេះ ដើម្បីចូលរួមកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ (ACDFM-19) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ដល់១៨ ខែមីនា ឆ្នាំ២០២២ ខាងមុខ។
ដោយឡែក គណៈប្រតិភូយោធាប្រទេសម៉ាឡេស៊ី បានអញ្ជើញមកដល់កម្ពុជា! នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ គណៈប្រតិភូយោធាប្រទេសម៉ាឡេស៊ី បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយដើមប្បីចូលរួមក្នុងកិច្ចប្រជុំចារកម្មយោធាអាស៊ាន លើកទី១៩ (AMIM-19 : 19th ASEAN MILITARY INTELLIGENCE MEETING ១៤-១៦ មីនា ២០២២) កិច្ចប្រជុំប្រតិបត្តិការយោធាអាស៊ាន លើកទី១២(AMOM-12 : 12th ASEAN MILITARY OPERATION MEETING ១៤-១៨ មីនា ២០២២) និងកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ាន លើកទី១៩(ACDFM-19 : 19th ASEAN CHIEF OF DEFENSE FORCES MEETING ១៦-១៨ មីនា ២០២២) ៕
ដោយ ៖ សិលា