ព័ត៌មានទាន់ហេតុការណ៍៖

ចាប់អារម្មណ៍បេក្ខភាព Mister Supranational Cambodia២រូបនេះកំពុងប្រជែងប្រជាប្រិយភាព និងសម្រស់

ចែករំលែក៖

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតសម្រស់ផ្នែកបុរស Mister Supranational Cambodia បានចាប់ផ្តើមប្រកួតជាផ្លូវការហើយដែលមានបេក្ខភាពដ៏ទាក់ទាញជាច្រើនរូបចូលរួមប្រកួតប្រជែង ក្នុងនោះទស្សនិកជនបាននិងកំពុងតែចាប់អារម្មណ៍បេក្ខភាព២រូបនេះកំពុងប្រជែងប្រជាប្រិយភាពខ្លាំង ខណៈឯសម្រស់វិញក៏ស្រស់សង្ហា ក៏ធ្វើឲ្យបេះដូងអ្នកគាំទ្រញាប់ញ័រ និងត្រូវបានគេដាក់ក្តីរំពឹងខ្ពស់ថានឹងអាចដណ្តើមបានមកុដពីកម្មវិធីនេះ។ 

  បេក្ខជនទី១គឺបេក្ខភាពម្នាក់ទៀតដែលបាននិងកំពុងធ្វើឲ្យអារម្មណ៍ទស្សនិកជនញាប់ញ័រនោះគឺបេក្ខភាពតំណាងខេត្តព្រះវិហារ លោក យូ ថនវណ្ណៈ កំពស់ : 1.87m ។ មុននឹងឈានដល់ការប្រកួត Mister Supranational Cambodia 2022 លោក ធ្លាប់បានចូលរួមតំណាងឱ្យកម្ពុជាប្រកួតក្នុងកម្មវិធី Asia model festival 2015 នៅឯប្រទេសកូរ៉េ។ បច្ចុប្បន្ន លោក យូ ថនវណ្ណៈ គឺជាតារាបង្ហាញម៉ូដអាជីព ដែលមានទីផ្សារខ្លាំង។មិនតែប៉ុណ្ណោះលោកគឺជាអ្នកបម្រើការលើយន្តហោះ «បហុនិការ» ឬ Cabin Crewដែលលោកអាចនិយាយភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញផងដែរ។ ពេលនេះលោកក៏កំពុងតែថ្ពក់បានការចាប់អារម្មណ៍មិនតិចទេពីទស្សនិកជន និងត្រូវបានអ្នកគាំទ្រកម្មវិធីនេះយ៉ាងច្រើនរំពឹងថាលោកមានសង្ឃឹមខ្ពស់ក្នុងការគ្រងមកុដបុរសឯកកម្មវិធីនេះផងដែរ។ 

ងាកមកមើល កម្លោះសង្ហា តំណាងឲ្យខេត្តកំពង់ធំ លោក ឡៅ បញ្ញា។ ក្រៅពីមានរូបរាងស្រស់សង្ហាទាក់ទាញ សាច់ដុំធំណែន ខ្ពស់ស្រឡះ  ឡៅ បញ្ញា ធ្លាប់កាន់តំណែងជាបុរសឯក លេខ២ អាស៊ាន ឆ្នាំ២០១៩។ លោក ក៏ធ្លាប់ បានចំណាយពេលវេលាជិត១០ឆ្នាំ ក្នុងការហាត់ក្បាច់គុនល្បុក្កតោ និងជាតារាសម្តែង និងបង្ហាញម៉ូតម្នាក់ផងដែរ។ លោកលេចមុខលើវិស័យសិល្បៈក្រោយពីបញ្ចប់ការងារនៅភូមិវប្បធម៌ខេត្តសៀមរាបជាទឹកដីកំណើត។ ពេលនេះលោកបាននិងកំពុងទទួលបានប្រជាប្រិយភាពខ្ពស់នៅលើបណ្តាញសង្គមនានាពិសេសហ្វេសប៊ុក និងតិចតុកដែលលោកតែងបង្ហាញរូបរាងស្រស់សង្ហា សិចស៊ី គ្រាលេងកីឡាម្តងៗ៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖