មន្ត្រីជាន់ខ្ពស់អាមេរិកបានបង្ហាញក្តីបារម្ភថា ចិនបានសម្រេចផ្តល់ជំនួយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដល់រុស្ស៊ីនៅក្នុងសង្គ្រាមវាយប្រហារអ៊ុយក្រែន ។ មិនតែប៉ុណ្ណោះចិនក៏មានគម្រោងបញ្ជូនសម្ភារយោធា ដូចជាយន្តហោះចម្បាំងគ្មានមនុស្សបើកជាដើម។
នៅពេលថ្មីៗនេះទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានជួបពិភាក្សាយ៉ាងតឹងតែងជាមួយលោក Yang Jiechi រយៈពេលដល់ទៅ៧ម៉ោង ក្នុងទីក្រុងរ៉ូម ប្រទេសអុីតាលី ។ នៅក្នុងកិច្ចប្រជុំយ៉ាងតឹងតែងនោះ គណៈប្រតិភូអាមរិកបានដើរចេញពីកិច្ចប្រជុំ ដោយលើកឡើងថា រដ្ឋាភិបាលចិននឹងផ្លាស់ប្តូរទស្សនៈស្តីពីការគាំទ្រទីក្រុងមូស្គូ ។
មន្ត្រីអាមេរិកបានលើកឡើងថា «ចំណុចសំខាន់នៅទីនេះគឺចិនត្រូវតែគិតគូរជាថ្មីឡើងវិញ ក៏ដូចជាវាយតម្លៃពីឥទ្ធិពលរបស់ចិន។ ចិនបានសម្រេចហើយថា ពួកគេនឹងជួយដល់សេដ្ឋកិច្ច ហិរញ្ញវត្ថុដល់ប្រទេសរុស្ស៊ី ហើយចិនបានបញ្ជាក់ច្បាស់ពីរឿងនោះ។ សំណួរពិតប្រាកដនៅពេលនេះគឺចិនអាចជំនួយលើសពីនេះដែរឬទេ គឺយោធា»។
បច្ចុប្បន្នរុស្សុីត្រូវការជំនួយសេដ្ឋកិច្ច ជាបន្ទាន់ក្រោយរងការដាក់ទណ្ឌកម្មយ៉ាងខ្លាំងពីបណ្តាប្រទេសលោកខាងលិច ក្រោយពីវាយប្រហារអ៊ុយក្រែននៅថ្ងៃទី ២៤ខែកុម្ភៈ ។
បច្ចុប្បន្នទីក្រុងមូស្គូត្រូវការប្រាក់រហូតដល់ទៅ ៦៤០ពាន់លានដុល្លារ ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចដែលកំពុងរងផលប៉ះពាល់៕ ដោយ៖ ធីរីណា
រូបថត៖AP
រូបថត៖Vincent Yu / AP