ភ្នំពេញ ៖ លោកស្រីវេជ្ជបណ្ឌិតវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) ស្តីពីបទបង្ហាញលទ្ធផលនៃការចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
លោកស្រីវេជ្ជបណ្ឌិតវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថា, នាងខ្ញុំសូមធ្វើការជម្រាបជូន នឹងធ្វើការឆ្លើយតបទៅ នឹងសំណួររបស់អ្នកសារព័ត៌មាន ដោយខ្ញុំសូមអនុញ្ញាតបញ្ជាក់ជូនថា, ការងារចាក់បាក់សាំងកូវីដ-១៩ នៅព្រះរាជាណាចក្រកម្ពុជា របស់យើង គឺដំណើរការទៅដោយទទួល បាននូវលទ្ធផល គួរជាទីមោទនៈ។ លោកស្រីវេជ្ជបណ្ឌិតបន្តថា, លទ្ធផលដែលយើងទទួលបានមកនេះគឺមិនអាចខ្វះបានទេ ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសដោយការដឹកនាំយ៉ាងខ្លាំងក្លា ប៉ិនប្រសប់ គិតគូរដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី នៅក្នុងការស្រោចស្រពវ៉ាក់សាំង covid-19 ជូនទៅដល់បងប្អូនប្រជាពលរដ្ឋ ដោយបានដាក់ចេញនូវយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ ដោយអនុវត្តទៅតាមអភិក្រមផ្ការីក ដើម្បីសំដៅបង្កើត បាននូវភាពសុំា ក្នុងសហគមន៍របស់យើងនេះ យើងក៏ទទួលបាននូវសមិទ្ធផលគួរជាទីមោទនៈ ។ អ្វីដែលសំខាន់ទៀតនោះគឺសម្ដេចតេជោនាយករដ្ឋមន្ត្រី បង្កើតប្រកាសចេញនូវគណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំង covid-19 ក្នុងក្របខ័ណ្ឌទូទាំងប្រទេស នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២១ ដែលគណ:កម្មាធិការចំពោះកិច្ចនេះ (គ.វ.ស.ក-១៩) នេះ បាទត្រង់ត្រាប់អនុវត្ត ទៅតាមការដឹកនាំក៏ដូចជាការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី ភ្លាមៗ គឺក្រោយពីបាន បង្កើតគណៈកម្មការចំពោះកិច្ចនេះ ហើយយើងក៏បានដាក់ចេញ ទៅរយៈពេល ១០ ថ្ងៃទេគឺយើង បានដាក់ចេញនូវផែនការមេ ដើម្បីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ហៅផែនការមួយនេះ ក៏បានយកទៅប្រើប្រាស់អនុវត្ត ដោយមានការសម្រេចអនុវត្តដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ គឺចាប់ផ្ដើមយុទ្ធនាការធំធេងមែនទែន នៅទូទាំងប្រទេស គឺចាប់តាំងពីថ្ងៃទី ១ ខែមេសាឆ្នាំ ២០២១ ។
លោកស្រីវេជ្ជបណ្ឌិត ឱវណ្ណឌីន បានបន្តថា, ការប្រកាសចាក់វ៉ាក់សាំង covid-19 ជាតិត្រូវបាន ប្រកាសឡើងដោយសម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ១០ ខែកុម្ភៈឆ្នាំ ២០២១ ។ ហើយយើងក៏បានដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ តាំងពីពេលនោះមក។ ប៉ុន្តែក្រោយពីមានការបង្កើតគណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំង covid-19 ក្នុងក្របខ័ណ្ឌទូទាំងប្រទេសនេះមក យុទ្ធនាការនេះក៏បានពង្រីកនូវវិសាលភាព របស់ខ្លួនបានទូលំទូលាយ បាននៅទូទាំងប្រទេសតែម្ដង គឺចាប់តាំងពីថ្ងៃទី ១ ខែមេសាឆ្នាំ ២០២១។
ក្រោយមកជាបន្តបន្ទាប់ក៏បានរៀបចំនូវ ផែនការសកម្មភាព លម្អិតសម្រាប់ការងារចាក់វ៉ាក់សាំង កូវីដ-១៩ ទៅតាមដំណាក់កាលៗ ។ ព្រមទាំងបានចេញនូវសេចក្តីណែនាំ សេចក្តីជូនដំណឹងជាបន្តបន្ទាប់ ដើម្បីពង្រឹងនិងជំរុញការងារចាក់វ៉ាក់សាំងកូវីដ-១៩ គាត់ដូចជាការងារពង្រឹងលើការគ្រប់គ្រង យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ បន្ថែមលើនោះយើងក៏មានបានបង្កើតនូវ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង covid 19 ក្នុងក្របខ័ណ្ឌក្រសួង និងរាជធានីខេត្ត ទាំង ២៥ ផងដែរ ដើម្បីចូលរួមចំណែកក្នុងការចាត់ចែង គ្រប់គ្រងនូវយុទ្ធនាការ ចាក់បាក់សាំងកូវីដ19 របស់យើង។ ក្រៅពីនោះយើងក៏មានការចួលរួមពីកម្លាំងក្រៅសរុបរបស់យើង ជាច្រើនទៀតដែលជាការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។ លោកស្រីបានបន្តថា, ហើយអ្វីដែលពិសេសទៀតនោះគឺសម្ដេចតេជោលោកបាន អនុញ្ញាតឲ្យនៃក្រុមគ្រូពេទ្យកងយោធពលខេមរៈភូមិន្ទ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោធីតា ក៏ដូចជាក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្ត ផ្សេងៗទៀត ហើយក៏មានក្រុម គ្រូពេទ្យស្ម័គ្រចិត្តរបស់លោកហ៊ុនម៉ានី ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ព័ន្ធ(សសយក) និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តផ្សេងៗទៀតបាន ចូលរួមចំណែកមនុស្សក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ19 របស់យើង ដែលជាចលករ កម្លាំង រុញច្រាន ធ្វើឲ្យដំណើរការចាក់វ៉ាក់សាំងរបស់យើងទទួលបានជោគជ័យ។ ទន្ទឹមនឹងនេះ យើងក៏មានការសហការ វិភាគជាមួយភាគីពាក់ព័ន្ធ ទាំងនៅក្នុងប្រទេសនិងប្រទេស ទាំងទ្វេរភាគី និងពហុភាគី និងមានការចូលរួមពីវិស័យឯកជនជាពិសេស យើងមានការសហការបានល្អជាមួយអង្គការសុខភាពពិភពលោក អង្គការយូនីសេហ្វ ដែលអង្គការទាំងពីរនេះបានជួយសម្របសម្រួលផងដែរ នៅក្នុងការផ្ដល់វ៉ាក់សាំង covid 19 តាមរយៈយន្តការមជ្ឈមណ្ឌលកូវ៉ាក់ ៕
ដោយ ៖ សិលា