ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសពីការលើកទឹកចិត្តចំពោះការកែតម្រូវលិខិតប្រកាសពន្ធដោយស្ម័គ្រចិត្ត

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញប្រកាសស្តីពី ការលើកទឹកចិត្តចំពោះការកែតម្រូវលិខិតប្រកាសពន្ធដោយស្ម័គ្រចិត្ត។ 

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រេច : 

ប្រការ១ …គោលបំណង

ប្រកាសនេះ មានគោលបំណងណែនាំអនុវត្តការលើកទឹកចិត្តចំពោះការកែតម្រូវលិខិតប្រកាសពន្ធដោយ ស្ម័ត្រចិត្ត ចំពោះអ្នកជាប់ពន្ធឬភ្នាក់ងារកាត់ទុក ដែលស្នើសុំធ្វើការកែតម្រូវលិខិតប្រកាសពន្ធ ដូចមានចែងក្នុងមាត្រា ១១៧ នៃច្បាប់ស្តីពីសារពើពន្ធ។

ប្រការ២…សាលភាព

ប្រកាសនេះ មានវិសាលភាពអនុវត្តចំពោះអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដែលស្នើសុំធ្វើការកែតម្រូវ លិខិតប្រកាសពន្ធក្រោយកាលបរិច្ឆេទនៃការដាក់លិខិតប្រកាសពន្ធ ដោយផ្អែកលើមូលដ្ឋាននៃការភាន់ច្រឡំ ឬការ ភ្លាំងភ្លាត់ដែលអ្នកជាប់ពន្ធឬភ្នាក់ងារកាត់ទុក បានធ្វើនៅក្នុងលិខិតប្រកាសពន្ធពីមុន។

រ្រការពា… ការលើកទឹកចិត្តចំពោះការកែតម្រូវលិខិតប្រកាសពន្ធដោយស្ម័គ្រចិត្ត

អ្នកជាប់ពន្ធឬភ្នាក់ងារកាត់ទុក ដែលស្នើសុំកែតម្រូវដោយស្ម័គ្រចិត្តនូវកំហុសអចេតនាក្នុងការកត់ត្រាបញ្ជីកា គណនេយ្យ និងការប្រកាសបង់ពន្ធ ដែលបណ្តាលមកពីការយល់ដឹងអំពីកាតព្វកិច្ចសារពើពន្ធនៅមានកម្រិត ការធ្វើស ប្រហែស ការភាន់ច្រឡំឬការភ្លាំងភ្លាត់ ត្រូវទទួលបានការលើកទឹកចិត្តដូចខាងក្រោម៖

១, ការកែតម្រូវមុនពេលមានការចុះធ្វើសវនកម្មពន្ធដារ

ចំពោះការិយបរិច្ឆេទ ដែលមិនទាន់ទទួលរងការចុះធ្វើសវនកម្មពន្ធដារ អ្នកជាប់ពន្ធឬភ្នាក់ងារកាត់ទុក ដែល ស្ម័គ្រចិត្តចូលខ្លួនមកកែតម្រូវបញ្ជីគណនេយ្យ លិខិតប្រកាសពន្ធ និងបង់ប្រាក់ពន្ធដែលបានបង់ខ្វះឡើងវិញ អ្នកជាប់ ពន្ធឬភ្នាក់ងារកាត់ទុកត្រូវទទួលរងពន្ធបន្ថែមចំនួន ១០% និងទទួលបានការអនុគ្រោះបន្ថយការប្រាក់យឺតយ៉ាវ ដូចខាងក្រោម+

ក, អនុគ្រោះបន្ថយចំនួន៥០%ចំពោះការប្រាក់យឺតយ៉ាវ ក្នុងករណីដែលការកែតម្រូវនេះធ្វើឡើង ក្នុងអំឡុងពេលមិនលើសពី ០៦ ខែ ក្រោយកាលបរិច្ឆេទនៃការដាក់លិខិតប្រកាសពន្ធ

ខ. អនុគ្រោះបន្ថយចំនួន ២០% ចំពោះការប្រាក់យឺតយ៉ាវ ក្នុងករណីដែលការកែតម្រូវនេះធ្វើឡើង លើសពី ០៦ ខែ ក្រោយកាលបរិច្ឆេទនៃការដាក់លិខិតប្រកាសពន្ធ។

២. ការកែតម្រូវក្នុងអំឡុងពេលទទួលរងការចុះធ្វើសវនកម្មពន្ធដារ ប្រសិនបើអ្នកជាប់ពន្ធឬភ្នាក់ងារកាត់ទុកធ្វើការកែតម្រូវលិខិតប្រកាសពន្ធ នៅក្នុងអំឡុងពេលសវនកម្ម គិតចាប់ពីពេលបានទទួលលិខិតជូនដំណឹងស្តីពីការចុះធ្វើសវនកម្ម អ្នកជាប់ពន្ធឬភ្នាក់ងារកាត់ទុកត្រូវទទួលរងពន្ធ បន្ថែម ១០% និងការប្រាក់យឺតយ៉ាវ ១,៥% តាមមាត្រា១៣១ នៃច្បាប់ស្តីពីសារពើពន្ធ។ អ្នកជាប់ពន្ធឬភ្នាក់ងារ កាត់ទុកកំនឹងត្រូវទទួលរងពន្ធបន្ថែម និងការប្រាក់យឺតយ៉ាវ តាមនីតិវិធីនិងលទ្ធផលនៃការធ្វើសវនកម្មពន្ធដារ តាមមាត្រា១៣០, ១៣១, ១៣២ និង មាត្រា១៣៣ នៃច្បាប់ស្តីពីសារពើពន្ធ។ ក្នុងករណីនេះ ពន្ធបន្ថែម និងការប្រាក់ យឺតយ៉ាវដែលបានបង់រួច មិនអាចកាត់កងជាមួយនឹងពន្ធបន្ថែម និងការប្រាក់យឺតយ៉ាវ ដែលជាលទ្ធផលនៃការធ្វើ សវនកម្មឡើយ វៀរលែងតែអ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុកនោះត្រូវបានទទួលរងការធ្វើសវនកម្មលើកទី១ប៉ុណ្ណោះ។

នីតិវិធីនៃការកែតម្រូវលិខិតប្រកាសពន្ធ ត្រូវកំណត់ដោយសេចក្ដីណែនាំរបស់អគ្គនាយកដ្ឋានពន្ធដារ។

ប្រការ៤. ការអនុវត្ត

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នាយកខុទ្ទកាល័យអគ្គលេខាធិការ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋាន ឬអគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋានអត្តាធិការនៃអគ្គាធិការដ្ឋាន និងប្រធានអង្គភាព ក្រោមឱវាទ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខា៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖