ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលការពារព្រំដែនទទួលពលករខ្មែរ១៤០នាក់ត្រឡប់ចូលប្រទេសកម្ពុជាវិញ

ចែករំលែក៖

ខេត្តបាត់ដំបង៖ ​​លោក​វរសេនីយ៍ឯក​ ម៉​ង់​ ស៊ី​  មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៩​  បាន​ចាត់​កម្លាំង​ប៉ុស្តិ៍​អូរ​អន្លក់​ សហការ​ជាមួយ​កម្លាំង​កង​យោធពល​ខេរ​ភូមិន្ទ​ និង​ក្រុម​គ្រូពេទ្យ​ ទៅ​ទទួល​ពលករ​ខ្មែរវិល​ត្រឡប់​មក​ស្រុក​កំណើតវិញ​ ដែល​ភាគី​ថៃ​បាន​បញ្ជូន​មក​តាម​ច្រក​តំបន់​អូរ​អន្លក់​ ស្ថិត​ក្នុងភូមិ​អូរ​អន្លក់​ ឃុំ​តា​សែន​ ស្រុក​កំ​រៀង​ ខេត្តបាត់ដំបង​ ចំនួន ១៤០ នាក់ កាលពីព្រឹកថ្ងៃ​ពុធ​ ទី​១៦​ ខែ​ មីនា​ ឆ្នាំ​២០២២នេះ។

  មន្ត្រីនគរបាលការពារឈរជើងនៅចំណុចខាងលើបានឲ្យដឹងថា​បន្ទាប់​ពី​ទទួលបងប្អូនពលករពីភាគីថៃមកវិញនោះ កម្លាំងសមត្ថកិច្ចបានសាកសួរ​ កត់​ឈ្មោះ និងធ្វើកំណត់ហេតុ​ ព្រមទាំងអប់រំ​ណែនាំ​អំពី​វិធានការ​ការពារ​ការ​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ រួច​​ ​ក៏បញ្ជូនពួកគាត់ទៅក្រុម​គគ្រូពេទ្យធ្វើតេស្តរហ័ស​ ហើយជា​លទ្ធផល​: រកឃើញវិជ្ជមាន​កូ​វី​ដ​-១៩​ ចំនួន​៨​នាក់​ ស្រី​៦​នាក់​ ក្មេង​១​នាក់​។ដោយឡែក​ពលករ​ចំនួន​ ១៩​នាក់(ស្រី​៧​នាក់​ ​ក្ក្មេង១នាក់​ )បញ្ជូន​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​គីឡូ​៩​ ស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង។​​

ជាមួយនេះបានពិនិត្យឃើញពលករ​ដែល​មាន​កាត​ចាក់​វ៉ាក់សាំង​ ចំនួន​១១៣​នាក់​ ​ស្រី​៤៣​នាក់​ ក្មេង​១៨​នាក់​ ​ស្រី​១២​នាក់​ផងដែរ។ គ្រូពេទ្យបាន​ចាក់​វ៉វ៉ាក់សាំងឲ្យក្មេង​ចាប់ពី​អាយុ​៥​ឆ្នាំ​ដល់​១៨​ឆ្នាំ​ ចំនួន​១០​នាក់​ ​(ស្រី​៥​នាក់​) ហើយក៏បានអនុញ្ញាតឲ្យពួកគាត់ត្រឡប់​ទៅ​ស្រុក​កំណើត​រៀងៗ​ខ្លួន​វិញ ៕​

ដោយ ៖ ប្រាថ្នា


ចែករំលែក៖