ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ វង្ស ពិសេន ទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយអគ្គមេបញ្ជាការកងទ័ពសឹង្ហបុរី

ចែករំលែក៖

ភ្នំពេញ ៖ នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ នេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានទទួលជួបពិភាក្សាការងារជាមួយ ឧត្តមសេនីយ៍ឯក MELVYN ONG  មេបញ្ជាការកងទ័ពសឹង្ហបុរី ដែលជំនួបនេះបានធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។ 

ក្នុងជំនួបនេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្ដែងនូវការស្វាគមន៍ចំពោះវត្តមានរបស់អគ្គមេបញ្ជាការកងទ័ពសិង្ហបុរី ដែលបានមកចូលរួមដោយផ្ទាល់ក្នុងកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ ដែលជាការផ្ដល់កិត្តិយសដ៏សំខាន់ដល់កម្ពុជា។

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ សង្ឃឹមថា សម្រាប់កិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ាននៅថ្ងៃស្អែក លោកឧត្តមសេនីយ៍ នឹងចូលរួមផ្លាស់ប្ដូរទស្សនៈល្អៗ ដើម្បីបន្តកសាងសហគមន៍អាស៊ានឲ្យឆ្ពោះទៅមុខ រក្សាបានសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់។

ក្នុងកិច្ចឆ្លើយតប ឧត្តមសេនីយ៍ឯក MELVYN ONG បានសម្តែងនូវសេចក្តីរីករាយ ចំពោះការចូលរួមដោយផ្ទាល់ក្នុងកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកនេះ ដែលជាឱកាសល្អសម្រាប់កិច្ចពិភាក្សារបស់កងទ័ពនៃបណ្តាប្រទេសជាសមាជិកអាស៊ាន៕

ដោយ ៖ សិលា


ចែករំលែក៖