ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ខ ស្ថិតនៅតាមបណ្ដោយផ្លូវរថភ្លើង ម្ដុំត្រឡោកបែក

ចែករំលែក៖

ព័ត៌មានបឋម៖ ខណៈវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ មានអគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋ ស្ថិតនៅតាមបណ្ដោយផ្លូវរថភ្លើង ម្ដុំត្រឡោកបែក មូលដ្ឋានសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រោយទទួលបានព័ត៌មានកម្លាំងអាជ្ញាធរកំពុងចេញរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍បាញ់ពន្លត់ ជាមួយអាជ្ញាធរ សមត្ថកិច្ច ។

ករណីអគ្គិភ័យនេះផងដែរ បង្កឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ។ ដោយឡែកចំពោះការខូចខាត ឬបណ្តាលមកពីអ្វីសមត្ថកិច្ច និងអាជ្ញាធរ មិនទាន់បញ្ជាក់នៅឡើយទេ ខណៈកំពុងមមាញឹកអន្តរាគមន៍ជួយពន្លត់ ៕

ដោយ៖ សិលា


ចែករំលែក៖