ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ដេកស្លាប់ក្នុងផ្ទះអ្នកភូមិផ្អើលទាំងព្រឹកនៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះខណៈដែលបុរសម្នាក់បានដេកស្លាប់នៅក្នុងផ្ទះរបស់ខ្លួន ហើយភ្លាមៗនោះក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យមកពិនិត្យដោយសង្ស័យថាជនរងគ្រោះផឹកស្រាហើយមិនហូបអ្វីបណ្ដាលឱ្យខ្យល់គរ។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង១៥នាទីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅភូមិតារាងបាល់ សង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

   យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា បុរសខាងលើមានឈ្មោះសេង សាមី ហៅ ណុល អាយុ ៥៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិតារាងបាល់ សង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ប្រភពបន្តថា ម្ចាស់ផ្ទះឈ្មោះ នុត យ៉ាត់ ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិតារាងបាល់ សង្កាត់គយត្របែក ក្រុងស្វាយរៀង បានរាយ

ការណ៍មកសមត្ថកិច្ចថាមានមនុស្សដេកស្លាប់នៅផ្ទះគាត់។ ក្រោយពីទទួលបាន

ព័ត៌មាននេះភ្លាមសមត្ថកិច្ចនគរបាលក្រុងសហការជាមួយនគរបាលប៉ុស្តិ៍និងគ្រូពេទ្យបានចុះមកពិនិត្យហើយបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយខ្យល់គរប្រាកដមែន មិនមានស្លាកស្នាមណាដែលសម្គាល់ថាជារឿងឃាតកម្មអ្វីនោះទេ។

    បើតាមអ្នកភូមិបានឱ្យដឹងថា បុរសខាងលើតែងតែផឹកស្រាជាប្រចាំមិនដែលខានឡើយ ពេលផឹកម្ដងៗគឺមិនដែលឃើញក្លែមនិងហូបអ្វីនោះទេ។នៅព្រឹកថ្ងៃនេះស្រាប់តែមានការភ្ញាក់ផ្អើលថាគាត់ដេកស្លាប់នៅផ្ទះអ្នកជិតខាងតែម្ដង។

   ក្រោយពិនិត្យរួចសមត្ថកិច្ចបានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖យឹម សុថាន


ចែករំលែក៖