ក្រុមហង្សក្រហម Liverpool បានបន្តឈ្នះ និងមិនបោះបង់ចោលការប្រជែងក្រុមកំពូលតារាង Premier League គឺ Man City ដែលការប្រកួតសម្រាប់សប្តាហ៍ទី២៩ ដោយចាញ់ក្រុម Man City តែ១ពិន្ទុប៉ុណ្ណោះ ក្រោយពីយកឈ្នះក្រុមកាំភ្លើងធំ Arsenal ២ទល់០។
Liverpool បានឈានទៅដល់៦៩ពិន្ទុតាមក្រុមកំពូលតារាង Premier League ក្រុម Manchester City។ ក្រុមកាំភ្លើងធំដែលកំពុងឈរក្នុងចំណាត់ថ្នាក់កំពូលទាំង៤បានចាញ់ក្រុម Liverpool ក្នុងលទ្ធផល២ទល់០ ខណៈដែលក្រុមរបស់លោក Jurgen Klopp បានគ្រប់គ្រងបាល់ក្នុងតង់ទី២យ៉ាងល្អ។
អ្នកចាំទី Alisson របស់ Liverpool បានសង្គ្រោះយ៉ាងសំខាន់ពី Martin Odegaard បន្ទាប់ពីការបញ្ជូនបាល់របស់ Thiago មុនពេល Diogo Jota ជួយ Liverpool នាំមុខមុននៅនៅនាទីទី៥៤ ។ ជាមួយគ្នានោះ Jota និង Luis Diaz ត្រូវបានជំនួសភ្លាមៗដោយ Mohamed Salah និង Roberto Firmino ដែលក្រោយមកបានបង្កើតឱកាសដល់ក្រុម Liverpool ក្នុងការរកបាន១គ្រាប់ទៀតនៅនាទីទី៦២ពី Roberto Firmino។
ពេលនេះ Liverpool បានយកឈ្នះនៅ Premier League ចំនួន៩ដងជាប់ៗគ្នា ខណៈដែល Arsenal បន្តឈរនៅលេខរៀងទី៤ ដោយនាំមុខ Manchester United ១ពិន្ទុ ប៉ុន្តែមាន២ប្រកួតក្នុងដៃ។
Arsenal មានការខកចិត្ត ហើយ Liverpool កាន់តែខិតទៅជិតក្រុមកំពូលតារាង Manchester City ដែលប្រកួតបានត្រឹមស្មើ០-០ ជាមួយ Crystal Palace កាលពីថ្ងៃចន្ទ។ ការឈ្នះ៩ប្រកួតជាប់ៗគ្នារបស់ Liverpool បានធ្វើឲ្យការប្រណាំងប្រជែងដណ្តើមពាន Premier League កាន់តែក្តៅគគុកជាមួយក្រុម Manchester City ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)