ព័ត៌មានទាន់ហេតុការណ៍៖

រ៉ឺម៉កម៉ូតូកង់បីបើកឆ្លងផ្លូវត្រូវរថយន្តបុកខ្ទាតទៅប៉ះរថយន្តមួយគ្រឿងទៀតរងការខូចខាត

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បេីករ៉ឺម៉កម៉ូតូធុនធំឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តស្តារិចបុកពេញទំហឹងខ្ទាតទៅប៉ះរថយន្តFord មួយគ្រឿងទៀតបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ។ 

    ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង២និង៥០នាទីរសៀល​ថ្ងៃទី១៧​ ខែមីនា​ ឆ្នាំ២០២២​ នៅចំណុចមុខវត្តជម្ពូវ័ន តាមបណ្តោយផ្លូវជាតិលេខ៤​ ស្ថិតក្នុងសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។ 

   តាមសាក្សីនៅកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បេីករ៉ឺម៉កម៉ូតូកង់បីធុនធំឆ្លងផ្លូវពីត្បូងទៅជេីង ខណៈទៅដល់ពាក់កណ្តាលផ្លូវស្រាប់តែមានរថយន្តម៉ាកស្តារិច​ ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខត្បូងឃ្មុំ​ 2A- 1759 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងទិសដៅពីលិចទៅកេីតជ្រុលទៅបុករ៉ឺម៉កម៉ូតូនោះពេញទំហឹងបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំហេីយបានខ្ទាតទៅប៉ះរថយន្តម៉ាកFord ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ2AW-9132 បណ្តាលឱ្យរងការខូចខាត។ 

    ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ធ្វើការគូសវាសនិងយកយានយន្តបង្កហេតុនិងរងគ្រោះទៅដាក់អែបខាងដេីម្បីឱ្យភាគីទាំងសងខាងសម្របសម្រួលគ្នា៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖