ព័ត៌មានទាន់ហេតុការណ៍៖

Haaland អាចនឹងសុខចិត្តកាត់បន្ថយការទាមទារប្រាក់ខែដើម្បីចូលរួមជាមួយ Real Madrid

ចែករំលែក៖

ដូចទៅនឹងខ្សែប្រយុទ្ធ Kylian Mbappe ដែលហាក់មានភាពច្បាស់លាស់ដើម្បីចូលរួមជាមួយក្លិបយក្សអេស្ប៉ាញ គោលដៅផ្ទេរបន្ទាប់របស់ Real Madrid គឺគ្មាននរណាក្រៅពី Erling Haaland ដែលជាកីឡាករម្នាក់ទៀតដែលកំពុងទាក់ទាញការចាប់អារម្មណ៍ពីក្រុមធំៗនៅក្នុងបាល់ទាត់អឺរ៉ុប ។

មន្ត្រីរបស់ក្លិប Real Madrid ដឹងថា​ ការចុះហត្ថលេខាលើ Haaland អាចជាការជំរុញដ៏ធំមួយ ប៉ុន្តែដើម្បីឱ្យរឿងនេះក្លាយជាការពិត កីឡាករន័រវេសរូបនេះនឹងត្រូវបង្ហាញឆន្ទៈស្រដៀងគ្នាទៅនឹងអ្វីដែលខ្សែប្រយុទ្ធបារាំងMbappe បានបង្ហាញកាលពីឆ្នាំមុន។ ទាំងកីឡាកររបស់ក្លិប BorussiaDortmund អាចសម្របតម្រូវការប្រាក់ខែរបស់គាត់ទៅកម្រិតជាក់ស្តែងសម្រាប់ក្លិប Real Madrid ក្នុងការស្នាក់នៅ ឬក៏ផ្តោតលើក្លិបManchester City ជាជម្រើសបន្ត។

ការផ្តល់ជូនប្រហែល៦០០,០០០អឺរ៉ូក្នុងមួយសប្តាហ៍ (៣០លានអឺរ៉ូក្នុងមួយឆ្នាំ) ដែលជាចំនួនទឹកប្រាក់ដែល Real Madrid មិនបានរៀបចំហើយទីប្រឹក្សាប្រធានក្លិប Dortmund បានសារភាពថា គាត់បានឃើញ Haaland លេងនៅ Premier League រដូវកាលក្រោយរួចហើយ។

ក្លិប Real Madrid ជឿជាក់ថា ពួកគេអាចបង្កើតការចំណាយហិរញ្ញវត្ថុដ៏សំខាន់ ប៉ុន្តែនឹងមិនធ្វើឲ្យហួសហេតុទេ។ រឿងចម្បងគឺកុំធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពហិរញ្ញវត្ថុរបស់ក្លិប ហើយដូច្នេះក្រុមប្រឹក្សាភិបាល Real Madrid នឹងធ្វើតាមបន្ទាត់នោះ។ ប្រសិនបើ Haaland ចង់លេងឱ្យ Real Madrid គាត់នឹងត្រូវខិតខំប្រឹងប្រែងដូច Kylian Mbappe ដែលបានធ្វើដូចគ្នា។

គំនិតដែល Haaland តែងតែធ្វើគឺស្វែងរកកន្លែងដ៏ល្អដើម្បីក្លាយជាកីឡាករល្អបំផុតនៅក្នុងពិភពលោក។ គាត់ជឿថា នោះជាអ្វីមួយដែលអាចសម្រេចបាន ហើយវាច្បាស់ណាស់ថា ក្រុមដែលបានបង្ហាញចំណាប់អារម្មណ៍លើគាត់អាចជួយគាត់ក្នុងគោលដៅនោះ។ ឥឡូវនេះគាត់ត្រូវតែវាយតម្លៃថាតើ Real Madrid មានអាទិភាពច្រើនជាង Manchester City ដែរឬទេ?

ក្លិប Borussia Dortmund ចង់ស្វែងរកដំណោះស្រាយការផ្ទេរ Haalandឱ្យបានឆាប់រហ័ស។ ក្លិបបាននឹងកំពុងជំរុញដើម្បីស្វែងរកថា តើពួកគេនឹងអាចរក្សាកីឡាករន័រវេសបានដែរឬទេ? ប៉ុន្តែវាហាក់បីដូចជាច្បាស់ណាស់ថារឿងនេះនឹងមិនកើតឡើងនោះទេ។ មានការពិភាក្សាអំពីកាលបរិច្ឆេទផុតកំណត់នៅថ្ងៃទី៣០ ខែមេសាខាងមុខ ដើម្បីចរចាលើការផ្ទេររបស់ Haaland ៕

ដោយ៖ ភារៈ(រូបភាព ៖ MARCA)


ចែករំលែក៖