ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលខណ្ឌប្ញស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ករណីប៉ុនប៉ងលួច(ម៉ូតូ)

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង២០៖៣០នាទីយប់ កម្លាំងជំនាញខណ្ឌនិងប៉ុស្តិ៍ឫស្សីកែវបានឃាត់ជនសង្ស័យ១នាក់នៅត្រង់ចំណុចក្រុម១ ផ្លូវជាតិលេខ៥ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សិកែវ ពីបទប៉ុនប៉ង ធ្វើសកម្មភាពកាច់សោ.កម៉ូតូ។

  ជនសង្ស័យឈ្មោះឆេង ពេជ្រ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះជួលក្នុងភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មុខរបរមិនពិតប្រាកដ(មានសារធាតុញៀន)។

សម្ភារដកហូតមាន៖

  -ម៉ូតូហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១DO-២០១០

   -សោលេខ៨ចំនួន០១ដើម

   -ដែកសំប៉ែតចុងស្រួចចំនួន០២ដើម។

    លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌប្ញស្សីកែវបានឱ្យដឹងថា នៅថ្ងៃ ខែ ឆ្នាំខាងលើជនសង្ស័យបានបានជិះម៉ូតូមកដល់ចំណុចកើតហេតុក៏មានសកម្មភាពបម្រុងជិះគេចវេះក្នុងគោលដៅដែលកម្លាំងសមត្ថកិច្ចកំពុងត្រួតពិនិត្យច្បាប់ចរាចរណ៍ជើងគោកធ្វើឱ្យសមត្ថកិច្ចសង្ស័យក៏ឃាត់ខ្លួនតែម្តង។

ចំពោះមុខ កម្លាំងជំនាញកំពុងស្រាវជ្រាវរកបក្ខពួកដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕

ដោយ ៖ ជីណា


ចែករំលែក៖