ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ទំនងស្រវឹងស្រាជិះទៅបុកលូស្លាប់ផ្អើលទាំងយប់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ បុរសម្នាក់ទំនងស្រវឹងស្រាខណ:ជួបករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូរេចង្កូតទៅបុកលូបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិចេញមកមើលនិងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានទាំងយប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី១៧ខែមីនាឆ្នាំ២០២២លើផ្លូវលំ នៅចំណុចភូមិស្រែឬស្សីឃុំអំពិល ស្រុកមាសហែក ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាបុរសខាងលើមានឈ្មោះ នុត សុផា អាយុ៤០ ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្រែឫស្សី ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង។

បើតាមសាក្សីបានអោយដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម ១K ៤៦២៧ ដោយធ្វើដំណើរពីទិសខាងជើងមកត្បូង មិនពាក់មួកសុវត្ថិភាពដោយទំនងស្រវឹងស្រាស្រាប់តែរេចង្កូតទៅបុកលូបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិចេញមកមើលនិងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានទាំងយប់។

ក្រោយកើតហេតុសមត្ថកិច្ចបានមកដល់និងពិនិត្យសពគឺពិតជាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍មែនទើបប្រគល់សពអោយក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ យឹម សុថាន

 


ចែករំលែក៖