ព័ត៌មានទាន់ហេតុការណ៍៖

លោកប្រធានាធិបតី ស៊ី ជីនពីង បានប្រកាសថានឹងធ្វើការរួមគ្នាជាមួយនឹងកម្ពុជា ក្នុងការបង្កើតរោងចក្រផលិតវ៉ាក់សាំង នៅក្នុងប្រទេសកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ លោកប្រធានាធិបតី ស៊ី ជីនពីង បានប្រកាសផ្ដល់ជំនួយសារជាថ្មីនៅវាក់សាំងចំនួន ២០លានដូស បន្ថែមទៀតដល់កម្ពុជា ! 

សូមបញ្ជាក់ថា, លោកប្រធានាធិបតី ស៊ី ជីនពីង បានប្រកាសផ្ដល់ជំនួយសារជាថ្មីនៅវាក់សាំងចំនួន ២០លានដូស ក្នុងចំណោម ២០លានដូសនេះគឺ ៤លានដូសនឹងមកដល់កម្ពុជានៅចុងខែមីនានេះ លើសពីនេះទៀត លោក ស៊ី ជីនពីន បានប្រកាសថានឹងធ្វើការរួមគ្នាជាមួយនឹងកម្ពុជា ក្នុងការបង្កើតរោងចក្រផលិតវ៉ាក់សាំង នៅក្នុងប្រទេសកម្ពុជាផងដែរ។ 

ការប្រកាសនេះក្នុងឱកាសដែលលោក ស៊ី ជីងពីងប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន អញ្ជើញជួបសន្ទនាការងារតាមប្រព័ន្ធទូរស័ព្ទសម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២២។

សូមជម្រាបថា, នៅព្រឹកថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ អាស្ត្រាហ្សេនីកា(Astrazeneca) ចំនួន ៥២៣,០០០ ដូស ជាជំនួយរបស់ប្រទេសហុងគ្រី ដែលពីធីប្រគល់-ទទួល វ៉ាក់សាំងនេះ ត្រូវបានធ្វើឡើងនៅ វិមានសន្តិភាព។

លោក Istvan Bakos ទីប្រឹក្សានិងជាភារធារីស្តីទីការិយាល័យភ្នំពេញនៃស្ថានទូតហុងគ្រីប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា ហុងគ្រីពិតជាមានសេចក្តីរីករាយដែលឃើញប្រទេសកម្ពុជាសម្រេចបាននូវជោគជ័យដ៏អស្ចារ្យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដ៏សាហាវនេះ ដោយឈានដល់អត្រាចាក់វ៉ាក់សាំងខ្ពស់បំផុត និងអត្រាមរណភាពទាបបំផុត បើប្រៀបធៀបក្នុងតំបន់ និងទូទាំងពិភពលោក ដោយសារវិធានការចាក់វ៉ាក់សាំងជាប្រព័ន្ធ និងមានប្រសិទ្ធភាព។ ទោះជាយ៉ាងណាក្តី កម្មវិធីដែលទទួលបានជោគជ័យនេះ ចាំបាច់ត្រូវបន្តដោយហេតុថា ការរីករាលដាលវីរុសថ្មី ដែលមានការឆ្លងក្នុងល្បឿនលឿននៅតែបន្តមាន និងវាយលុកផ្នែកជាច្រើននៃពិភពលោក។ ក្នុងនាមប្រទេសជាមិត្តប្រពៃណី និងជាសម្ព័ន្ធមិត្តរបស់កម្ពុជា ហុងគ្រីមានសេចក្តីរីករាយក្នុងការគាំទ្រកម្ពុជា នៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមានមកលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា។ 

សម្ដេចតេជោ ហ៊ុន សែន បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលហុងគ្រី ដែលបានផ្តល់អំណោយសប្បុរសធម៌ដ៏ថ្លៃថ្លា វ៉ាក់សាំងកូវីដ-១៩ ប្រភេទ AstraZeneca ចំនួន ៥២៣,០០០ (ប្រាំសែនពីរម៉ឺនបីពាន់) ដូស ជូនដល់ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា។ សម្តេចតេជោបានមានប្រសាសន៍ថា ហុងគ្រី គឺជាប្រទេសទី ៦ ដែលបានផ្តល់ អំណោយវ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាជន និងរាជដ្ឋាភិបាលកម្ពុជាក្នុងក្របខណ្ឌទ្វេភាគី។ អំណោយដ៏ថ្លៃថ្លានេះ គឺជាសក្ខីភាពមួយដែលឆ្លុះបញ្ចាំងពីកាយវិការមនុស្សធម៌ និងការ យកចិត្តទុកដាក់ខ្ពស់របស់ប្រជាជន និងរដ្ឋាភិបាលហុងគ្រី លើការប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅកម្ពុជា និងនលើសកលលោកទាំងមូលដែលកម្ពុជាសូមកោតសរសើរ និងវាយតម្លៃខ្ពស់៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖