ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត LEXUS GS300 បុកឡំប្រឺតាខ្ទាតទៅលេីសួនចែកទ្រូងផ្លូវរងការខូចខាត​ រួចហើយបង្កហិង្សាវាយតប់គ្នាផ្អេីលពេញផ្លូវ

ចែករំលែក៖

ភ្នំពេញ​ ៖​ មានការវាយតប់គ្នាឡេីងផ្អេីលពេញផ្លូវ បន្ទាប់ពីជជែកគ្នាមិនត្រូវក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត LEXUS GS300 បុកឡំប្រឺតាខ្ទាតឡេីងលេីសួនពុះចែកទ្រូងផ្លូវរងការខូចខាត​ កាលពីវេលាម៉ោង១​និង១០នាទីរំលងអធ្រាត្រ​ឈានចូលថ្ងៃទី​២០​ ខែមីនា​ ឆ្នាំ​២០២២​ នៅតាមបណ្ដោយផ្លូវលេខ២១៧​ (ចំការដូង​)​ ក្នុងសង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។

  តាមប្រភពព័ត៌មាននៅកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុនេះ មានបុរសម្នាក់បេីកឡំប្រឺតា ពណ៌ស​ ពាក់ស្លាកកលេខ​ ស្វាយរៀង​ 1O-0341 ធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ២១៧​ពីត្បូងទៅជេីង​ ខណៈបើកមកដល់ចំណុចកេីតហេតុក៏វៃភ្លើងសុីញ៉ូឆ្វេងបំណងបត់ឆ្លងផ្លូវ​ ស្រាប់តែភ្លាមនោះមានរថយន្តម៉ាក​ LEXUS GS300 បេីកបរដោយនារីម្នាក់​ និងមាននារីជាច្រេីននាក់ទៀតរួមដំណេីរជាមួយបើកមកពីក្រោយក្នុងល្បឿនលឿន​ ជាន់ហ្វ្រង់មិនទាន់ក៏បុកឡំប្រឺតាពីក្រោយពេញទំហឹង​បណ្ដាលឱ្យឡំប្រឺតាខ្ទាតឡេីងលេីសួនពុះចែកទ្រូងផ្លូវរងការខូចខាតយ៉ាងដំណំ​ ចំណែកម្ចាស់ឡំប្រឺតារងរបួសស្រាល​។ 

    ក្នុងហេុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះក៏មានបងប្អូនអ្នកស្គាល់គ្នានឹងម្ចាស់ឡំប្រឺតា រួមទាំងរថយន្តខាងលេីមកសម្របសម្រួលគ្នាផងដែរ​ តែពួកគេនិយាយសម្រួលគ្នាយូរៗទៅក៏កើតមានទំនាស់ពាក្យសម្ដីបង្កជាហិង្សាវាយតប់គ្នាមួយប្រាវ​ ទេីបសមត្ថកិច្ចមូលដ្ឋានចុះមកដល់​ រួចសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ប្រចាំខណ្ឌដង្កោ​ធ្វេីការវាស់វែងយកឡំប្រឺតារងគ្រោះ និងរថយន្តខាងលេីទៅរក្សាទុក​ រង់ចាំដោះស្រាយគ្នាតាមក្រោយ​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖