ព័ត៌មានទាន់ហេតុការណ៍៖

ប្រវត្តិរូបសង្ខេប លោក គីសុីដា ហ្វឹមីអូ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន លោកនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ : សូមបញ្ជាក់ថា គណៈប្រតិភូជាន់ខ្ពស់ដឹកនាំដោយ លោក គីសីដា ហ្វឹមីអូ (KISHIDA FUMIO) នាយករដ្ឋមន្ត្រីជប៉ុន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី  ២០ ខែមីនា ឆ្នាំ២០២២។

ខាងក្រោមនេះជាប្រវត្តិសង្ខេបរបស់ លោក គីសុីដា ហ្វឹមីអូ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន : 

ប្រវត្តិរូបសង្ខេប ឯកឧត្តម គីស៊ីដា ហ្វឺមីអូ

-ថ្ងៃ ខែ ឆ្នាំកំណើត៖ ២៩ កក្កដា ១៩៥៧

-ស្ថានភាពគ្រួសារ រៀបការ មានកូនប្រុស ៣នាក់

-ជាប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) ពីថ្ងៃទី២៩ កញ្ញា ២០២១ ជាសមាជិកសភាជាន់ទាប នៅមណ្ឌលទី១ ខេត្តហ៊ីរ៉ូស៊ីម៉ា (ជាប់ឆ្នោត ៩ដង)

ប្រវត្តិការសិក្សា

-១៩៨២៖ បញ្ចប់ការសិក្សាពីសាលាច្បាប់ នៃសាកលវិទ្យាល័យ Waseda ប្រទេសជប៉ុន

→ ប្រវត្តិការងារ

-តុលា ២០២១-បច្ចុប្បន្ន៖ នាយករដ្ឋមន្ត្រីជប៉ុន (លើកទី១ ថ្ងៃទី ០៤ តុលា; លើកទី២ ថ្ងៃទី១០ វិច្ឆិកា ២០២១)

-សីហា ២០១៧-កញ្ញា ២០២០៖ ប្រធានក្រុមប្រឹក្សាស្រាវជ្រាវគោលនយោបាយនៃគណបក្ស LDP

-ធ្នូ ២០១២-កក្កដា ២០១៧៖ រដ្ឋមន្ត្រីការបរទេស (គណៈរដ្ឋមន្ត្រីអាណត្តិទី២-៣ របស់នាយករដ្ឋមន្ត្រី Abe)

– ២០១១ ៖ ប្រធានគណៈកម្មាធិការកិច្ចការសភានៃគណបក្ស LDP

-២០០៨ រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការគាំពារអ្នកប្រើប្រាស់ទំនិញ និងសេវាកម្ម (គណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋ មន្ត្រី Fukuda)

-រដ្ឋមន្ត្រីទទួលបន្ទុកគោលនយោបាយលម្អអាវកាស (គណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រី Fukuda)

២០០៧ ៖ រដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស (គណៈរដ្ឋមន្ត្រីអាណត្តិទី១ របស់នាយករដ្ឋមន្ត្រី Abe) (កិច្ចការទឹកដីទិសភាគខាងជើង និងអូគីណាវ៉ា គោលនយោបាយស្តីពីគុណភាពនៃជីវិត គំនិតផ្តួចផ្តើម ស្តីពី -Challenge Again- គោលនយោបាយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងកំណែទម្រង់និយតកម្ម) រដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស (គណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រី Fukuda)

-(កិច្ចការទឹកដីទិសភាគខាងជើង និងអូគីណាវ៉ា គោលនយោបាយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា គោលនយោបាយស្តីពីគុណភាពនៃជីវិត និងកំណែទម្រង់និយតកម្ម)

២០០៥ ៖ ប្រធានគណៈកម្មាធិការសុខាភិបាល ការងារ និងសុខុមាលភាព នៃសភាជាន់ទាបរដ្ឋមន្ត្រីទទួលបន្ទុកការពង្រឹងសន្តិសុខជាតិ

-២០០១ ៖ សមាជិកសភា និងជាអនុរដ្ឋមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកការអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (គណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រី Koizumi) ២០០០ ៖ សមាជិកសភា និងជាអនុរដ្ឋមន្ត្រីទទួលបន្ទុកការសាងសង់ (គណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រី Mori)

-១៩៩៩ ៖ សមាជិកសភា និងជាអនុរដ្ឋមន្ត្រីទទួលបន្ទុកការសាងសង់ (គណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រី Obuchi)

-១៩៩៣ ៖ ជាប់ឆ្នោតជាសមាជិកសភាជាន់ទាបជាលើកដំបូង (ក្នុងឱកាសការបោះឆ្នោតសកលលើកទី ៤០) ១៩៨៧ ៖ លេខាធិការរបស់សមាជិកសភាជាន់ទាបមួយរូប

-១៩៨២ ៖ ចូលបម្រើការការងារនៅធនាគារជប៉ុនសម្រាប់ឥណទានរយៈពេលវែង ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖