ភ្នំពេញ ៖ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ៖ នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួង លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្តែងការគួរសមរបស់ លោក FUNAKOSHI Takehiro អនុរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកកម្ពុជា ដើម្បីធ្វើជាសហប្រធាននៃកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្រ្តីកម្ពុជា-ជប៉ុន លើកទី២ ។
លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងលោក FUNAKOSHI Takehiro បានពិភាក្សាអំពីការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន។ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់គ្នាលើការវិវត្តថ្មីៗនៃស្ថានការណ៍តំបន់ និងអន្តរជាតិ ដែលជាកង្វល់រួម ផងដែរ ៕
ដោយ ៖ សិលា