ឧបទ្ទវហេតុនេះបានកើតឡើងនៅវិទ្យាល័យមួយក្នុងតំបន់ស្វយ័ត Xinjiang Uyghur នៅពេលដែលសិស្សម្នាក់បានធ្លាក់ពីលើជណ្តើរអន្តេវាសិកដ្ឋានដោយចៃដន្យ បណ្តាលឱ្យសិស្សផ្សេងទៀតដួលនិងបណ្តាលឱ្យមានការរត់ជាន់គ្នា។
រដ្ឋាភិបាលនៃតំបន់ស្វយ័ត Xinjiang Uyghur (ភាគពាយ័ព្យប្រទេសចិន) បាននិយាយថា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា មានការរត់ជាន់គ្នាមួយបានកើតឡើងនៅវិទ្យាល័យមួយក្នុងសង្កាត់ Kashgar ដោយបានបណ្តាលឱ្យមនុស្សចំនួន ១៤នាក់រងរបួស ក្នុងនោះមានសិស្សចំនួន៣នាក់។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៣ និង២៥នាទីរសៀល នៅចំណុចវិទ្យាល័យកាហ្សារ លេខ៨ ស្រាប់តែមានសិស្សម្នាក់បានធ្លាក់ពីលើជណ្តើរអគារអន្តេវាសិកដ្ឋាន បណ្តាលឱ្យសិស្សផ្សេងទៀតដួល និងបណ្តាលឱ្យមានការរត់ជាន់គ្នា។
នៅក្នុងករណីពាក់ព័ន្ធនោះដែរ ការរត់ជាន់គ្នានៅក្នុងពិធីបុណ្យកុមារ យ៉ាងហោចណាស់មានកុមារចំនួន៣០ នាក់បានស្លាប់ នៅនីហ្សេរីយ៉ា។ សោកនាដកម្មនេះបានកើតឡើងបន្ទាប់ពីអ្នករៀបចំព្រឹត្តិការណ៍បានប្រកាសផែនការចែកចាយសាច់ប្រាក់ដល់កុមារចំនួន 5,000 ដែលបង្កឱ្យមានភាពចលាចលប្រញាប់ប្រញាល់ចូលទៅក្នុងបរិវេណវិទ្យាល័យដែលជាកន្លែងពិព័រណ៍កំពុងប្រព្រឹត្តទៅ។
កាលពីថ្ងៃទី 18 ខែធ្នូ កុមារយ៉ាងហោចណាស់ 30 នាក់ត្រូវបានសម្លាប់ និងរាប់សិបនាក់ទៀតរងរបួសនៅក្នុងការរត់ជាន់គ្នានៅឯពិធីបុណ្យកុមារដែលប្រារព្ធឡើងនៅទីក្រុង Ibadan រដ្ឋធានីនៃរដ្ឋ Oyo ភាគនិរតីនៃប្រទេសនីហ្សេរីយ៉ា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយភ្លាមៗបន្ទាប់ពីនោះ មន្ត្រីព័ត៌មានរដ្ឋ Oyo លោក Dotun Oyelade បាននិយាយថា ការខ្វះផែនការ និងការសម្របសម្រួលពីអ្នករៀបចំព្រឹត្តិការណ៍ឯកជនបានបង្កឱ្យមានឧប្បត្តិហេតុសោកនាដកម្មនេះ៕ ដោយ៖ ធីរីណា
រូបថត៖ Vietnamplus