ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ វង្ស ពិសេន ៖ រួមគ្នាអភិវឌ្ឍ និងថែរក្សាសមិទ្ធផល ខណៈសង្គមជាតិមានសន្តិភាពដោយសារគណបក្សប្រជាជនកម្ពុជា

ចែករំលែក៖

ខេត្តព្រៃវែង ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង អំពាវនាវដល់ប្រជាពលរដ្ឋឲ្យរួមគ្នាអភិវឌ្ឍសង្គមជាតិ និងថែរក្សាសមិទ្ធផលដែលសម្រេចបាន ខណៈដែលប្រទេសជាតិមានសុខសន្តិភាពរហូតដល់សព្វថ្ងៃ កើតឡើងដោយសារគណបក្សប្រជាជនកម្ពុជា។

ការថ្លែងរបស់ឯកឧត្តម បានធ្វើឡើងនាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយមន្រ្តីគណបក្សប្រជាជនកម្ពុជាថ្នាក់ឃុំ ភូមិ ប៉ូលីសរដ្ឋបាល ពេទ្យ លោកគ្រូអ្នកគ្រូ និងយុវជនយុវនារីតាមភូមិឃុំ នៅស្រុកពារាំង ខេត្តព្រៃវែង។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអំពាវនាវដល់មន្ត្រីទាំងអស់ ត្រូវការពារសន្តិភាព និងថែរក្សាសមិទ្ធផលនានាដែលបានកេីតចេញពីស្នាដៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ និងបន្តរួមគ្នាអភិវឌ្ឍបន្ថែមទៀត ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ធ្វេីយ៉ាងណាលេីកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសេីរឡើង។

លោកនាយឧត្តមសេនីយ៍ប្រធានក្រុមការងារ ក៏បានលេីកទឹកចិត្តដល់មន្ត្រីចូលរួមទាំងអស់ ត្រូវមានសមត្ថភាព ចំណេះដឹង និងសាមគ្គីភាពគ្នា ដេីម្បីឈានទៅយកជ័យជំនះ សម្រាប់ការបោះឆ្នោតនាពេលខាងមុខនេះ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានផ្តាំផ្ញើដល់មន្ត្រីក្រុមការងារ បន្តធ្វើធ្វើអំពើល្អបម្រើសេវាសាធារណៈ និងត្រូវជំរុញឲ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងបង្ការទប់ស្កាត់ជម្ងឺឆ្លងកូវីដ-១៩ឲ្យបានគ្រប់គ្នា ព្រោះថាកូវីដ-១៩មិនភ្លេចយេីងទេ ដោយត្រូវបន្តអនុវត្ត ៣កុំ និង៣ការពារ និងត្រូវរៀនរស់តាមគន្លងថ្មី៕

ដោយ ៖ សិលា


ចែករំលែក៖