ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីកូរ៉េខាងត្បូងសម្រេចប្តូរអគារប្រធានាធិបតីទៅកាន់ខណ្ឌ Yongsan

ចែករំលែក៖

ប្រធានាធិបតីទើបតែជាប់ឆ្នោតថ្មីរបស់កូរ៉េខាងត្បូង លោក Yoon Suk-yeol នៅថ្ងៃទី២០ខែមីនាបានប្រកាសថា លោកបានសម្រេចផ្លាស់ប្តូរការិយាល័យប្រធានាធិបតី ទៅកាន់អគារថ្មីរបស់ក្រសួងការពារជាតិ ស្ថិតនៅក្នុងខណ្ឌ Yongsan ក្នុងរដ្ឋធានីសេអ៊ូល។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន លោក Yoon Suk-yeol បានបញ្ជាក់ថា លោកនឹងផ្លាស់ប្តូរការិយាល័យទៅកាន់អគារថ្មីក្រោយការចូលកាន់តំណែងប្រធានាធិបតីនៅថ្ងៃទី១០ខែមីនា។ លោក Yoon Suk-yeol បញ្ជាក់ថា នេះជាភារកិច្ចដ៏លំបាក ប៉ុន្តែនោះជាការសម្រេចសម្រាប់អនាគតប្រទេសជាតិ។ លោកបន្តទៀតថា ការត្រួតពិនិត្យយ៉ាងល្អិតល្អន់ទៅលើទីតាំងខាងលើ គឺនៅក្នុងតំបន់នោះ មានការិយាល័យរបស់រដ្ឋាភិបាលស្ថិតនៅក្នុងមជ្ឈមណ្ឌល Gwanghwamun ដែលមានក្រសួងការបរទេស ដោយមានការការពារសន្តិសុខយ៉ាងល្អ។
ប្រធានាធិបតីជាប់ឆ្នោតថ្មីបានបញ្ជាក់ថា ចាប់ពីថ្ងៃទី១០ខែមីនា វិមានប្រធានាធិបតីចាស់ គឺវិមានខៀវ នឹងបើកទ្វារសម្រាប់ពលរដ្ឋចូលទស្សនា ។ ការប្តូរទីតាំងប្រធានាធិបតីនឹងត្រូវចំណាយប្រាក់អស់ប្រមាណ ៤១លានដុល្លារ ៕ ដោយ៖ ធីរីណា

រូបថត៖YONHAP/TTXVN


ចែករំលែក៖