ព័ត៌មានទាន់ហេតុការណ៍៖

វគ្គចែកពូលពានរង្វាន់ Davis Cup បានកំណត់ប្រកួតនៅទីក្រុងBologna, Glasgow, Hamburg និង Malaga

ចែករំលែក៖

ទីក្រុងចំនួន៤ដូចជា Bologna, Glasgow, Hamburg និង Malaga នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតវគ្គចែកពូលសម្រាប់ការប្រកួតពានរង្វាន់វាយតឺន្នីស Davis Cup ឆ្នាំនេះ ខណៈដែលសហព័ន្ធកីឡាវាយតឺន្នីសអន្តរជាតិ ITFបានបញ្ជាក់ការកែប្រែមួយផ្សេងទៀតចំពោះទម្រង់នៃព្រឹត្តិការណ៍ក្រុមជាប្រវត្តិសាស្ត្ររបស់ខ្លួន។

ការប្រកួតវគ្គជម្រុះចុងក្រោយឆ្នាំ២០២២នឹងឃើញប្រទេសចំនួន១៦ប្រកួតប្រជែងជាក្រុមដែលមានមូលដ្ឋាននៅទីក្រុងចំនួន៤ពីថ្ងៃទី១៤-១៨ ខែកញ្ញា ជាមួយនឹងក្រុមចំនួន៨នឹងបន្តទៅវគ្គផ្តាច់ព្រ័ត្រចាប់ពីថ្ងៃទី២៣-២៧ ខែវិច្ឆិកា ក្នុងទីក្រុងទី៥ដែលមិនទាន់ត្រូវបានប្រកាស។ប្រទេសដែលឈ្នះចំនួន១២ពីការប្រកួតជម្រុះដែលបានធ្វើឡើងនៅដើមខែនេះ នឹងចូលរួមជាមួយក្រុមក្រូអាតដែលទទួលបានកន្លែងដោយស្វ័យប្រវត្តិក្នុងនាមជាក្រុមចុងក្រោយកាលពីឆ្នាំមុន រួមទាំងស៊ែប៊ីនិងអង់គ្លេស។

ក្រុមមកពីរុស្ស៊ីនឹងមិនអាចចូលរួមការពារតំណែងរបស់ពួកគេបានទេ បន្ទាប់ពី ITF បានព្យួរសមាជិកភាពរបស់រុស្ស៊ី និងបេឡារូស ហើយបានដកខ្លួនចេញពីការប្រកួត បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។ ITF បានប្រកាស​ថា ​កន្លែង​ជំនួស​​ត្រូវ​បាន​ផ្តល់​ជូន​ដល់​ប្រទេស​កាណាដា​ដែល​បាន​ចាញ់​ហូឡង់​ក្នុង​លទ្ធផល ៤-០ ក្នុង​ការ​ប្រកួត​ជម្រុះ។ ការចាប់ឆ្នោតសម្រាប់វគ្គចែកពូលគ្រោងនឹងធ្វើឡើងនៅទីក្រុងឡុងនៅថ្ងៃទី៣១ ខែមីនា ហើយត្រូវលេងពីថ្ងៃទី១៤-១៨ ខែកញ្ញា។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Davis Cup កាលពីឆ្នាំមុនមាន១៨ក្រុម ហើយត្រូវបានប្រារព្ធឡើងនៅទីក្រុង Madrid, Turin និង Innsbruck ជាមួយនឹងវគ្គផ្តាច់ព្រ័ត្រនៅទីក្រុង Madrid។ ព្រឹត្តិការណ៍នេះបានចាប់ផ្តើមធ្វើឡើងកាលពីឆ្នាំ១៩០០ត្រូវបានកែលម្អយ៉ាងចម្រូងចម្រាសពីទម្រង់ប្រកួតក្នុងផ្ទះ និងក្រៅផ្ទះ រហូតដល់ឆ្នាំ២០១៩ ជាមួយនឹងការប្រកួតវគ្គផ្តាច់ព្រ័ត្រដែលមាន១៨ប្រទេសធ្វើឡើងនៅទីក្រុងម៉ាឌ្រីដ បន្ទាប់ពី ITF បានធ្វើកិច្ចព្រមព្រៀងរកប្រាក់ចំណេញជាមួយក្រុមវិនិយោគអេស្ប៉ាញ Kosmos ។

ប្រធាន ITF លោក David Haggerty បាននិយាយថា ទម្រង់ថ្មីនេះនឹងជួយរក្សាទម្រង់លេងដើមនៃការប្រកួតប្រជែង និងនាំយកសកម្មភាពទៅកាន់ទស្សនិកជនកាន់តែច្រើន។ សមាគម Lawn Tennis របស់ចក្រភពអង់គ្លេសក៏បានបញ្ជាក់ដែរថា ខ្លួនបានយល់ព្រមលើកិច្ចព្រមព្រៀងរយៈពេល៥ឆ្នាំសម្រាប់ការធ្វើជាម្ចាស់ផ្ទះវគ្គចែកពូល ហើយវានឹងធ្វើឡើងទូទាំងប្រទេស ៕

ដោយ៖ ភារៈ(រូបភាព ៖ CNA)


ចែករំលែក៖