ព័ត៌មានទាន់ហេតុការណ៍៖

លិចទូកដឹកអ្នកដំណើរនៅឥណ្ឌូនេស៊ី ស្លាប់និងបាត់ខ្លួនរាប់សិបនាក់

ចែករំលែក៖

នៅថ្ងៃទី២១ខែមីនា មន្ត្រីឥណ្ឌូនេស៊ីបានប្រកាសថា ទូកដឹកអ្នកដំណើរភាគច្រើនជាកម្មករដែលព្យាយាមភៀសខ្លួនទៅកាន់ប្រទេសម៉ាឡេស៊ីដើម្បីធ្វើការ បានលិចនៅតំបន់សមុទ្រភាគខាងជើងកោះស៊ូម៉ាត្រា នៃប្រទេសឥណ្ឌូនេស៊ី បណ្តាលឱ្យអ្នកដំណើររាប់សិបនាក់បាត់ខ្លួន។
ករណីគ្រោះថ្នាក់កើតឡើងនៅថ្ងៃទី១៩ ខែមីនា ដោយនៅលើទូកមានមនុស្ស៨៦នាក់ដែលមិនមានលិខិតស្នាមជាប់ខ្លួននោះឡើយរួមទាំងនាវិក៤នាក់ ។ តាមប្រភពព័ត៌មានជាបឋមមានមនុស្ស២នាក់ស្លាប់។
កម្លាំងទាហានជើងទឹកឥណ្ឌូនេស៊ី បានឱ្យដឹងថា មានមនុស្ស២៦នាក់បាត់ខ្លួន និង២នាក់ស្លាប់ ចំណែកអ្នកផ្សេងទៀតត្រូវបានជួយសង្គ្រោះទាន់ពេលវេលារួមទាំងនាវិក៤នាក់ផង។
ក្នុងពេលនេះដែរ ក្រុមជួយសង្គ្រោះកំពុងតែស្វែងរកអ្នកបាត់ខ្លួន ហើយទន្ទឹមនឹងនោះក៏បានបើកការស្រាវជ្រាវពីមូលហេតុ ក៏ដូចជាបណ្តាញដឹកជញ្ជូនមនុស្សខុសច្បាប់ផងដែរ៕ ដោយ៖ ធីរីណា

រូបថត៖AFP

 

 


ចែករំលែក៖