ភ្នំពេញ ៖ កុំចេះតែព្រហើន កោងកាច មារយាទអន់ អាងនេះ អាងនោះ ចុងក្រោយគឺ(អុញ)ហើយ ។ អាចមេកោយអង្គភាពដកបញ្ឈរជើងក៏អាចថាបាន ! ខណៈភាពទំនើង គ្មានខួរពិចារណា ធ្វើឱ្យអស់តម្លៃមួយប៉ប្រិចភ្នែក ដែលខ្លួនជាសមត្ថកិច្ចថែមទៀតនោះ។
សូមបញ្ជាក់ថា, ស្គាល់ឈ្មោះពិតម្ចាស់រថយន្ត Tundra ពាក់ស្លាកលេខ 2BO-8073 ភ្នំពេញ ហេីយ ! ម្ចាស់រថយន្តមិនមែនជាមន្ត្រីក្រសួងមហាផ្ទៃទេ ! គឺនាយអាវុធហត្ថលើផ្ទៃប្រទេស។
ក្នុងរឿងនេះទោះបីសមត្ថកិច្ចមិនទាន់បង្ហាញឈ្មោះពិតម្ចាស់រថយន្តធុនដ្រានេះក៏ដោយ ក៏ផ្អែកតាមការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ បានរកឃេីញថា រថយន្ដ Tundra ពាក់ស្លាកលេខ 2BO-8073 ភ្នំពេញ ដែលបេីកបរបញ្ច្រាសទិសដៅចរាចរណ៍បង្កការរិះគន់ខ្លាំងនោះ គឺទេីបតែទិញនៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២១ យកមកធ្វេីស្លាកលេខចុះបញ្ជីនៅថ្ងៃទី ៦ ខែ មករា ឆ្នាំ ២០២២ ដោយមានម្ចាស់ឈ្មោះ សរ ប៊ុនគីម ភេទប្រុស អាយុ៤៧ឆ្នាំ មានទីលំនៅ សង្កាត់ទួលសង្កែ១ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ មានមុខរបរ ជាអនុប្រធានអង្គភាពសន្តិសុខសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
សូមបញ្ជាក់ថា កន្លងមកនៅថ្ងៃទី២០ ខែ ធ្នូ ឆ្នាំ ២០១៥ វេលាម៉ោង ៨:៤៥ នាទី យប់ លោក សរ ប៊ុនគីម ធ្លាប់បេីកបរ រថយន្ត Mercedes ពាក់ស្លាកលេខ 2M-9199 ភ្នំពេញ ពណ៌ខ្មៅ មានទំនាស់ជាមួយមនុស្សមួយក្រុមទៀតបេីករថយន្ដ RAV4 រហូតលោក សរ ប៊ុនគីម ដកកាំភ្លេីងកាន់នៅនឹងដៃថែមទៀតផង ។
ក្នុងរឿងនេះសមត្ថកិច្ចនគរបាលខណ្ឌចំការមន បានធ្វើលិខិតអញ្ជើញឱ្យចូលខ្លួនមកដោះស្រាយនិងបង់ពិន័យតាមច្បាប់ ប៉ុន្តែសមត្ថកិច្ចមិនបានប្រាប់ពីអត្តសញ្ញាណនៅឡើយទេ រឿងដំរីងាប់យកមកបាំង ពិតជាមិនជិតមែន គឺជានាយកងរាជអាវុធហត្ថលើផ្ទៃប្រទេសសោះ មានគំនិត អសីលធម៌ គ្មានវិជ្ជាជីវៈ ជាកងកម្លាំងប្រដាប់អាវុធ ជាអ្នកអនុវត្តច្បាប់ ជាមន្ត្រីគំរូដល់ពលរដ្ឋ ហើយក្លាយទៅជាជនទំនើងក្នុងសង្គម ដែលប្រជាពលរដ្ឋស្អប់ខ្ពើមនេះទៅវិញ៕
ដោយ ៖ សហការី