ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា-កូរ៉េ កំណត់ទីតាំង និងឯកភាពស្ថាបនាស្ពានមិត្តភាពកម្ពុជា-កូរ៉េ អរិយក្សត្រហើយ

ចែករំលែក៖

ខេត្តកណ្តាល ៖ សម្តេចតេជោ ហ៊ុន  សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា មិត្តកូរ៉េ(កូរ៉េខាងត្បូង)បានឯកភាពជួយកម្ពុជាដើម្បីសាងសង់ និងផ្តល់ហិរញ្ញប្បទាន ស្ថាបនាស្ពានមិត្តភាពកម្ពុជា-កូរ៉េ អរិយក្សត្ររួចហើយ។

សម្តេចបានថ្លែងបែបនេះនៅព្រឹកថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២ ខណៈសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ២១ ប្រវែងជិត ៦៤គីឡូម៉ែត្រ តភ្ជាប់ពីរង្វង់មូលក្រុងតាខ្មៅ រហូតដល់ច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ) ក្នុងខេត្តកណ្តាល។ ដោយឡែក ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ប្រចាំប្រទេសកម្ពុជាបានបញ្ជាក់ថា មិត្តភាព និងកិច្ចទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ បានរុញច្រានឱ្យមានកំណើនសេដ្ឋកិច្ចខ្ពស់ និងវឌ្ឍនភាពល្អលើគ្រប់វិស័យ ដែលផ្តល់ប្រយោជន៍ដល់ប្រជាជន នៃប្រទេសទាំងពីរ។

សម្តេចតេជោ ហ៊ុន សែន ប្រកាសច្រានចោលចំពោះការផ្តល់យោបល់ទាំងឡាយឱ្យលុបស្ពាន និងព្រែកខ្លះ ពេលស្ថាបនា ឬស្តារឡើងវិញនូវផ្លូវជាតិនានា ដោយសម្តេចបញ្ជាក់ថា ការធ្វើបែបនេះ នឹងនាំឱ្យចាល់ចរន្តទឹក លិចលង់ នារដូវវស្សា ឬពេលទឹកឡើង។

សម្តេចតេជោ  ហ៊ុន  សែន បានបញ្ជាក់ថា  កម្ពុជាមិនចាំតែបោះឆ្នោតអនុបវាទដូចមុនទេ នេះជាគោលជំហរអន្តរជាតិរបស់កម្ពុជា។ សម្តេចបញ្ជាក់ថា កម្ពុជាប្រឆាំងដាច់ខាត ការប្រើប្រាស់កម្លាំងមួយទៅលើប្រទេសមួយទៀត ដែលនិយាយជារួមគឺ គឺប្រឆាំងនឹងការឈ្លានពានទាំងឡាយនៅកាន់ប្រទេសមួយទៀត។

សម្តេចតេជោ ហ៊ុន សែន ប្រកាសជំហរជាលក្ខណៈអន្តរជាតិ  ប្រឆាំងការឈ្លានពានប្រទេសមួយ លើប្រទេសមួយ 

ដោយ ៖ សិលា


ចែករំលែក៖