ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានជនរងគ្រោះឃាត់ខ្លួនប្រគល់ជូនទៅសមត្ថកិច្ចពាក់ព័ន្ធករណីលក់ម៉ូតូតាមអនឡាញតែមិនប្រគល់ម៉ូតូឱ្យជនរងគ្រោះ។
ការឃាត់ខ្លួននេះបានធ្វើឡេីងកាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ស្ថិតក្នុងភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យឈ្មោះសែន រាជ្យ ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ។
ចំណែកជនរងគ្រោះឈ្មោះមាស ឡេវីណា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរលក់ដូរស្នាក់នៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមសម្តីជនរងគ្រោះនៅក្នុងរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកេីតហេតុរូបគាត់ជាជនរងគ្រោះបានឃេីញផេកហ្វេសប៊ុកមួយបានបង្ហោះលក់ម៉ូតូម៉ាកHas sovanna ក្នុងតម្លៃ៦.៨០០ដុល្លារ ពេលនោះរូបគាត់ក៏បានឆាតសួរព័ត៌មានបន្ថែម ។ជនរងគ្រោះបានបន្តថា ពេលដែលសួរនាំរួច រូបគាត់ក៏ព្រមទិញក្នុងតម្លៃ៦.៨០០ដុល្លារនោះដោយបានកក់លុយមុនចំនួន២.០០០ដុល្លារ ហេីយជនសង្ស័យបានកំណត់ក្នុងរយៈពេល៣ថ្ងៃ។ ជនរងគ្រោះបានបន្ថែមទៀតថា បន្ទាប់មកជនសង្ស័យក៏បានឱ្យរូបគាត់ផ្ញេីលុយបង្គ្រប់ទេីបរូបគេយកម៉ូតូឲ្យ។ ពេលនោះរូបគាត់ក៏បានផ្ញេីលុយគ្រប់ចំនួន តែបែរជាជនសង្ស័យមិនយកម៉ូតូមកឲ្យគាត់ទេ ទេីបរូបគាត់ណាត់ជួបរួចក៏ឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានទទួលលុយចំនួន៦.៨០០ដុល្លារពីជនរងគ្រោះក្នុងការលក់ម៉ូតូប្រាកដមែន។
បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការបន្តតាមនីតិវីធីច្បាប់៕
ដោយ៖សុខាសែនជ័យ