ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ក្រសួងសាធារណការនិងដឹកជញ្ជូន បានបង្ហោះលើផេកផ្លូវការ អោយ(ស្វែងយល់ពីភាពប្លែកនៃសញ្ញាចរាចរណ៍នៅតាមដងផ្លូវ) ដោយបញ្ជាក់ថា,សញ្ញាបង្ហាញទិសដៅខេត្ត ក្រុង (គ្មានរង្វង់មូល ) DIRECTION SIGH TO CITIES OR PROVINCES ( AT JUNCTION)
ផ្លាកសញ្ញានេះប្រើសម្រាប់បង្ហាញទិសដៅដល់អ្នកបើកបរឱ្យបានដឹងពីទិសដៅឆ្ពោះទៅខេត្ត ក្រុងនៅផ្លូវបំបែកខាងមុខ។
ក្រសួងសាធារណការនិងដឹកជញ្ជូន សូមបញ្ជាក់ថាផ្លាកសញ្ញាក្នុងរូបភាពខាងក្រោមនេះនឹងបង្ហាញប្រាប់ថាអ្នកបើកបរនឹងទៅដល់ខេត្តព្រៃវែង ដោយធ្វើដំណើរឆ្លងស្ពានព្រែកតាមាក់ តាមផ្លូវជាតិលេខ៨ ខាងមុខ។
ក្រសួងសាធារណការនិងដឹកជញ្ជូន បានលើកឡើងថា, ប្រសិនបងប្អូនប្រជាពលរដ្ឋទាំងអស់ឃើញមានគំនូសសញ្ញារលុប ផ្លាកសញ្ញា ឬបង្គោលសញ្ញាចរាចរណ៍មានការបាក់បែក សូមធ្វើការរាយការណ៍មកកាន់ក្រសួងសាធារណការ និងដឹកជញ្ជូនតាមរយៈកម្មវិធីថែទាំផ្លូវ ( ROAD CARE Mobile App) ដើម្បីអាចឱ្យមន្រ្តីជំនាញ ឬមន្ត្រីពាក់ព័ន្ធធ្វើការត្រួតពិនិត្យ និងចាត់វិធានការទាន់ពេលវេលា ៕
ដោយ ៖ សិលា