ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាដាច់ណាត់ ឱ្យទប់ស្កាត់បទល្មើសជលផលក្នុងបឹងទន្លេសាបឱ្យខាងតែបាន ទោះជាត្រូវប្រើ ដល់ ឧទ្ធម្ភាចក្រ ឬយានល្បឿនលឿន បែបណា ក៏ដោយ ។ សម្តេចតេជោ ថ្លែងបែបនេះ ខណ: សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២២របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបញ្ជាឲ្យត្រៀមឧទ្ធម្ភាគចក្រ សម្រាប់ ដេញចាប់ពួកប្រព្រឹត្តិបទល្មើសនេសាទ ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការបង្ក្រាបបទល្មើសនេសាទមិនទទួលបានលទ្ធផលកន្លងមក ដោយសារមានការឃុតឃិត គ្នារវាងមន្ត្រី និងឈ្នួញ ដែលបញ្ហានេះមិន ត្រូវអត់ឱនឱ្យឡើយ ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បញ្ហានៃបទល្មើសនេសាទជលផល មិនមែនកើតមានតែនៅពេលបច្ចុប្បន្ននោះទេ គឺបានកើតឡើងតាំងពីសម័យបារាំងមកម្ល៉េះ ហើយក៏មានប្រជាពលរដ្ឋជាច្រើនរងគ្រោះដោយសារបញ្ហាទាំងនេះផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានជំរុញដល់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្កើនការប្រឹងប្រែងរបស់ខ្លួនបន្ថែមទៀត ដើម្បីធានាកសិកម្មកម្ពុជាមានការរីកចម្រើន ការបង្កាត់ និងជ្រើសរើសពូជកសិកម្ម ដែលធានាទិន្នផលខ្ពស់ ធន់នឹងអាកាសធាតុ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា តាមរយៈវិស័យកសិកម្ម បានធ្វើឱ្យជីវភាពប្រជាពលរដ្ឋកម្ពុជាកាន់តែមានភាពល្អប្រសើរ និងបានចូលរួមកាត់បន្ថយ ភាពក្រីក្រ បានយ៉ាងមានប្រសិទ្ធភាពខ្ពស់ ផងដែរ។
សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្កើនប្រសិទ្ធភាពការងារ ព្រោះជាវិស័យដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស និងត្រូវដាក់ចេញផែន វិធានការដើម្បីទប់ស្កាត់បទល្មើសនេសាទ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានចេញបញ្ជា ឲ្យដាំព្រៃឈើឡើងវិញ នៅក្នុងដីជាង៦ម៉ឺនហិកតា ដែលបានរឹបអូសពីប្រជាពលរដ្ឋ និងឈ្មួញទុច្ចរិត កាន់កាប់ទន្ទ្រាន នៅជុំវិញបឹងទន្លេសាបនាពេលកន្លងមក។
សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី ក៏បានជំរុញឲ្យអភិបាលខេត្តជុំវិញបឹងទន្លេសាប យកចិត្តទុកដាក់ក្នុងការបង្រ្កាបបទល្មើសជលផល ក៏ដូចជាបទល្មើសព្រៃឈើ ។ សម្ដេចបានមានប្រសាសន៍លើកឡើងថា, កន្លងទៅ ខាងរដ្ឋបាលជលផល និងខាងរដ្ឋបាលព្រៃឈើ ឲ្យឋិតនៅក្រោមការគ្រប់គ្រងរបស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត ប៉ុន្តែមិនទាន់ឃើញចេញជាលទ្ធផលអ្វីនៅឡើយទេ។ ដូច្នេះអភិបាលខេត្តទាំងអស់ មានអំណាចនៅក្នុងដៃរួចហើយ ក្នុងការគ្រប់គ្រងមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ឬមួយខ្លាចតែអស់លោកមិនចេះប្រើអំណាចរបស់ខ្លួនតែប៉ុណ្ណោះ ។ ជុំវិញបទល្មើសជលផល សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីបានថ្លែងថា, ខ្ញុំបញ្ជាដាច់ណាត់ ឱ្យទប់ស្កាត់បទល្មើសជលផលក្នុងបឹងទន្លេសាបឱ្យខាងតែបាន ទោះជាត្រូវប្រើ ដល់ ឧទ្ធម្ភាចក្រ ឬយានល្បឿនលឿន បែបណា ក៏ដោយ ៕
ដោយ ៖ សិលា