ភ្នំពេញ ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសាររំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជូនចំពោះ លោក Xi JinPing ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ចំពោះឧបទ្ទវហេតុធ្លាក់យន្តហោះដ៏រន្ធត់ ដែលបណ្តាលឲ្យបាត់បង់ជីវិតមនុស្សចំនួន ១៣២នាក់។
សូមបញ្ជាក់ថា, ប្រអប់ខ្មៅរបស់យន្តហោះធ្លាក់នៅចិនត្រូវបានរកឃេីញហេីយ ដែលជាភស្តុតាងតែ1ក្នុងការដឹងពីមូលហេតុដែលយន្តហោះធ្លាក់។
សូមបញ្ជាក់ថា, ក្រុមហ៊ុនអាកាសចរណ៍ចិនប្រឈមនឹងការលុបចោលជេីងហោះហេីរទ្រង់ទ្រាយធំបន្ទាប់ពីធ្លាក់យន្តហោះBoeing 737-800ដែលបណ្តាលអោយមនុស្ស132នាក់ស្លាប់។
បន្ទាប់ពីការធ្លាក់យន្តហោះ Boeing 747-800 នាពេលថ្មីៗនេះនៅក្នុងខេត្ត Guangxi របស់អាកាសចរណ៍ចិនEastern ដែលសំលាប់មនុស្ស132នាក់មក ជេីងហោះហេីររបស់ចិនជាង74%នៃ11,800ជេីងហោះហេីរត្រូវបានលប់ចោល ដែលគ្រោងទុកក្នុងប្រទេសចិនសម្រាប់ថ្ងៃទី 22 ខែមីនា ត្រូវបានលុបចោល ។
យន្តហោះដែលដឹកអ្នកដំណេីរនិងបុគ្គលិកចំនួន133 នាក់នៅលើយន្តហោះ និងដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines បានធ្លាក់កាលពីរសៀលថ្ងៃច័ន្ទ ហើយសាកសពជនរងគ្រោះនៅមិនទាន់ត្រូវបានរកឃើញនៅឡើយទេ។
ការធ្វើដំណើរតាមផ្លូវអាកាសក្នុងប្រទេសបានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាត Covid 19 និងការរឹតបន្តឹងដែលដាក់ដោយរដ្ឋាភិបាល។
ការសន្និដ្ឋានជាច្រេីនត្រូវបានធ្វេីឡេីង ជាមួយការស៊ើបអង្គេតយ៉ាងបន្ទាន់ដេីម្បីរកមូលហេតុនៃការធ្លាក់យន្តហោះនេះ៕
ដោយ៖ សហការី