ព័ត៌មានទាន់ហេតុការណ៍៖

ប្រមុខរដ្ឋស្តីទី បញ្ចប់មុខតំណែងលោក សុខ សុក្រឹត្យា ពី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងពីទីប្រឹក្សាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន

ចែករំលែក៖

ភ្នំពេញ ៖ បើតាមព្រះរាជក្រឹត្យដែល អង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” ទទួលបាននៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ គឺ ប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងលោក សុខ សុក្រឹត្យា ពីរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងពីទីប្រឹក្សាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន។ 

ព្រះរាជក្រឹត្យបាន ត្រាស់បង្គាប់

មាត្រា១ : បញ្ចប់មុខតំណែងឯកឧត្តម សុខ សុក្រឹគពីរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងពីទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើរដ្ឋមន្ត្រី ។

មាត្រា២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ៕

ដោយ ៖ សិលា


ចែករំលែក៖