ព័ត៌មានទាន់ហេតុការណ៍៖

Ndidi នឹងខកខានការប្រកួតជម្រុះ World Cup ឲ្យក្រុមជម្រើសជាតិនីហ្សេរីយ៉ា

ចែករំលែក៖

កីឡាករ Wilfred Ndidi ត្រូវបានដកចេញពីការប្រកួតជម្រុះ World Cup របស់ក្រុមជម្រើសជាតិនីហ្សេរីយ៉ាទល់នឹងក្រុមហ្គាណា ដោយសាររបួសក្នុងការប៉ះទង្គិចគ្នាដែលបាត់បង់ឱកាសរបស់គាត់ក្នុងការបង្ហាញខ្លួនដើម្បីប្រជែងយកអីទៅវគ្គព្រឹត្តិការណ៍ World Cup នៅប្រទេសកាតានៅចុងឆ្នាំនេះ។

Ndidi វ័យ២៥ឆ្នាំបានរងរបួសពេលលេងឱ្យក្រុម Leicester City ក្នុងការប្រកួត Europa Conference League ទល់នឹងក្រុម Stade Rennes កាលពីសប្តាហ៍មុន ដោយបានរងរបួសជង្គង់របស់គាត់ពេលប៉ះគ្នាក្នុងទីលានប្រកួត។

សហព័ន្ធបាល់ទាត់របស់ប្រទេសនីហ្សេរីយ៉ាបានប្រកាសថា កីឡាកររូបនេះនឹងខកខានការប្រកួតជម្រុះ២ជើងទល់នឹងហ្គាណា ហើយត្រូវបានជំនួសដោយកីឡាករ Innocent Bonke។ ខ្សែបម្រើវ័យ២៦ឆ្នាំលេងឱ្យក្រុម Lorient នៅ Ligue 1 ហើយបានបង្ហាញខ្លួនជាលើកដំបូងឲ្យជម្រើសជាតិនីហ្សេរីយ៉ាកាលពីខែកញ្ញាឆ្នាំមុន។

ក្រុមហ្គាណានឹងទទួលក្រុមភ្ញៀវនីហ្សេរីយ៉ានៅកីឡដ្ឋាន Kumasi ក្នុងជើងទីមួយនៃការប្រកួតរបស់ពួកគេនៅថ្ងៃសុក្រជាមួយនឹងការត្រឡប់មកវិញនៅកីឡដ្ឋាន Lagos ក្នុងជើងទី២ នៅថ្ងៃអង្គារសប្តាហ៍ក្រោយ។ ក្រុមដែលឈ្នះសរុបមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាក្រុមតំណាង១ក្នុងចំណោមក្រុមតំណាងទាំង៥របស់ទ្វីបអាហ្រ្វិកសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកនៅប្រទេសកាតាដែលនឹងចាប់ផ្តើមនៅក្នុងខែវិច្ឆិកាខាងមុខ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះក្រុមនីហ្សេរីយ៉ាដែលត្រូវប្រកួតក្នុងវគ្គជម្រុះ World Cup ខាងមុខ៖

អ្នកចាំទី៖ Francis Uzoho (AC Omonia, Cyprus); Daniel Akpeyi(Kaizer Chiefs, South Africa); Maduka Okoye (Sparta Rotterdam, Netherlands)។

ខ្សែការពារ៖ Oluwasemilogo Ajayi (West Bromwich Albion, England); Kenneth Omeruo (CD Leganes, Spain); Leon Balogun(Glasgow Rangers, Scotland); William Ekong (Watford FC, England); Olaoluwa Aina (Torino FC, Italy); Calvin Bassey(Glasgow Rangers, Scotland); Abdullahi Shehu (AC Omonia, Cyprus); Zaidu Sanusi (FC Porto, Portugal)។

ខ្សែបម្រើ៖ Frank Onyeka (Brentford FC, England); Joseph Ayodele-Aribo (Glasgow Rangers, Scotland); Innocent Bonke(Lorient, France); Oghenekaro Etebo (Watford FC, England); Akinkunmi Amoo (FC Copenhagen, Denmark)។

ខ្សែប្រយុទ្ធ៖ Ahmed Musa (Fatih Karagumruk, Turkey); Samuel Chukwueze (Villarreal FC, Spain); Victor Osimhen (Napoli FC, Italy); Moses Simon (FC Nantes, France); Sadiq Umar (UD Almeria, Spain); Odion Jude Ighalo (Al-Hilal FC, Saudi Arabia); Kelechi Iheanacho (Leicester City, England); Emmanuel Dennis (Watford FC, England); Ademola Lookman(Leicester City, England) ៕

ដោយ៖ ភារៈ

 


ចែករំលែក៖