ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលការពារព្រំដែនគោកនៃវរសេនាតូចលេខ៨១៥សហការជាមួយកម្លាំងផ្នែកសឹករងស្រុកប្រគល់ពលរដ្ឋចំនួន១៩៧នាក់ជូនគ្រូពេទ្យពិនិត្យ ធ្វើតេស្តរកមេរោគកូវីដ-១៩នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះបន្ទាប់ពីពួកគាត់វិលពីប្រទេសថៃចូលមកកម្ពុជា។
សមត្ថកិច្ខប្រាប់ថា ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងអនុវត្តបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការ វរៈសេនាតូចនគរបាលការពាព្រំដែនគោកលេខ ៨១៥កាលពីវេលាម៉ោង ១៦នឹង៤០នាទីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ មាន ប្រជាពលរដ្ឋចំនួន ១៩០នាក់ (ស្រី៨០នាក់ កុមារ៣៣នាក់) វិលត្រឡប់ពីប្រទេសថៃ តាមភូមិសាស្រ្តប៉ុស្តិ៍ចំបក់ ពួកគាត់មានទីលំនៅក្នុងខេត្ដចំនួន ០៦គឺមានដូចខាងក្រោម៖
១.ខេត្តបន្ទាយមានជជ័យ ចំនួន៣៨នាក់
២.ខេត្តបាត់ដំបង ០៧នាក់
៣.ខេត្តសៀមរាប ១២៨នាក់
៤.ខេត្តកំពង់ធំ ០២នាក់
៥.ខេត្តកំពង់ចាម ០៧នាក់
៦.ខេត្តឧត្ដមានជ័យ ០៨នាក់
សមត្ថកិច្ចបន្តឲ្យដឹងថាបន្ទាប់ពីធ្វើការណែនាំស្ដីពីការឆ្លងរាលដាលរបស់ Virus Covid-19 រួច កម្លាំងប៉ុស្ដិ៍ចំបក់ចំនួន ០៣នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក រស់ វណ្ឌីនាយរងប៉ុស្តិ៍ សហការជាមួយគ្រូពេទ្យមន្ទីរពេទ្យបង្អែកម៉ាឡៃសន្ដិភាព កម្លាំងផ្នែកសឹករងស្រុកម៉ាឡៃ និងកម្លាំងប៉ុស្ដិ៍រដ្ឋបាលឃុំបឹងបេង បានប្រគល់ពួកគាត់ជូនគ្រូពេទ្យពិនិត្យ ធ្វើតេស្តរកមេរោគកូវីដ-១៩ ។
សមត្ថកិច្ចបានឲ្យដឹងទៀតថាកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២មាន ប្រជាពលរដ្ឋចំនួន ០៧នាក់ (ស្រី០១នាក់) វិលត្រឡប់ពីប្រទេសថៃ តាមភូមិសាស្ត្រប៉ុស្តិ៍សង្កែ (ចំណុចកំពង់បងសល់) ពួកគាត់មានទីលំនៅក្នុងខេត្តកំពង់ធំ បន្ទាប់ពីធ្វើការណែនាំស្ដីពីការឆ្លងរាលដាលរបស់ Virus Covid-19 រួច កម្លាំងប៉ុស្តិ៍សង្កែវានដឹកនាំដោយលោកអនុសេនីយ៍ឯក សុិន ប៊ុនធឿន នាយរងប៉ុស្តិ៍ សហការជាមួយកម្លាំងប៉ុស្ដិ៍រដ្ឋបាលឃុំបឹងបេង កម្លាំងយោធាកងពល៥១ បានប្រគល់ពួកគាត់ជូនគ្រូពេទ្យពិនិត្យ ធ្វើតេស្តរកមេរោគកូវីដ-១៩ផងដែរ ៕
ដោយ ៖ វណ្ណា