ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីឆក់ទូរស័ព្ទ

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចធ្វេីការឃាត់ខ្លួននាំយកទៅសាកសួរពាក់ព័ន្ធករណីឆក់ទូស័ព្ទតាមផ្លូវសាធារណៈ។ ការឃាត់ខ្លួននេះបានធ្វេីឡេីងកាលពីវេលាម៉ោង២០និង០០នាទី ថ្ងៃទី២៣​ ខែមីនា​ ឆ្នាំ២០២២នៅចំណុច ផ្ទះជួល ភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 

ជនសង្ស័យឈ្មោះ ថា ផានិត ហៅក្រៅវ៉ឺត ហៅ ០១ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ 

ចំណែកបក្សពួកដែលគេចខ្លួនឈ្មោះ អាដាំ ភេទប្រុស អាយុប្រហែល២២ឆ្នាំ ស្នាក់នៅមិនពិត ប្រាកដ។ 

តាមរបាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា​ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៤និង៣០នាទី មុនពេលពេលកើតហេតុ កម្លាំងសមត្ថកិច្ច នគរបាល បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យឈ្មោះ ផានិត ហៅវ៉ឺត ហៅ០១ ភេទប្រុស ដែលពាក់ព័ន្ធក្នុងករណីលួចមានស្ថានទម្ងន់ទោស (ជិះម៉ូតូឆក់ទូរស័ព្ទដៃតាមផ្លូវសាធារណៈ) នៅចំណុច បន្ទប់ជួល ភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាំយកមក សាកសួរ នៅផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ តែម្ដង ។ 

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា​កាលពីវេលាម៉ោង១៥និង ៤០នាទីយប់ ថ្ងៃទី២២​ ខែមីនា​ឆ្នាំដដែល ជនសង្ស័យមានគ្នា២នាក់ជិះម៉ូតហុងដាមួយគ្រឿងធ្វេីសកម្មភាពឆក់ទូរស័ព្ទពីស្ត្រី២នាក់មិនបានសម្រេចនៅចំណុចមុខផ្សារជម្ពូវ័ន្ត ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ក៏បាន នាំគ្នាជិះម៉ូតូ គេចខ្លួន ។ លុះមកដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៤និង៣០នាទី ខ្លួន កំពុង សំរាកនៅ ក្នុងបន្ទប់ជួល ភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ស្រាប់តែ កម្លាំងសមត្ថ កិច្ចនគរបាលចុះធ្វើការស្រាវជ្រាវ និងឃាត់ខ្លួន នាំយកមកសាកសួរ នៅផ្នែកនគរបាលយុត្តិធម៌ អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ តែម្ដង ។

បច្ចុប្បន្ន​ជនសង្ស័យត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖