ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីរងគ្រោះដែលត្រូវអតីតប្តីជះទឹកអាស៊ីតបណ្តាលឱ្យរបួសធ្ងន់ធ្ងរនៅខេត្តតាកែវនោះ ពេលនេះស្លាប់ហេីយ

ចែករំលែក៖

ខេត្តតាកែវ​៖ ស្ត្រីម្នាក់ដែលត្រូវអតីតប្តីជះទឹកអាស៊ីតបណ្តាលឱ្យរលាករលួយពេញខ្លួនរងរបួសធ្ងន់នោះ ពេលនេះគាត់បានស្លាប់ហេីយកាលពីព្រឹកថ្ងៃទី២៤​ ខែមីនា​ ឆ្នាំ២០២២​នេះ ខណៈដែលប្តីចិត្តឃោរឃៅសមត្ថកិច្ចមិនទាន់ចាប់បាននៅឡេីយទេ។  

    សូមបញ្ជាក់ថា ករណីខាងលេីបានកេីតឡេីងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៦​ ខែមីនា​ ឆ្នាំ២០២២​ នៅភូមិជំពូព្រឹក្ស ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ។ 

    ជនដៃដល់ឈ្មោះខាយ​ ទ្រី​ ហៅឌឹក​ ភេទប្រុស  អាយុ៣៩ឆ្នាំ​ ។ ចំណែកជនរងគ្រោះឈ្មោះទឹម​ សុខឃីម​ អាយុ ៤៣ឆ្នាំ​ រស់នៅភូមិជំពូព្រឹក្ស ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ។ 

    តាមការរៀបរាប់របស់បងប្អូនជនរងគ្រោះបានឱ្យដឹងថា​ ជនដៃដល់និងជនរងគ្រោះជាអតីតប្តីប្រពន្ធនឹងគ្នា បាន រៀបការអស់រយៈពេលជាង២០ឆ្នាំមកហេីយ និងមានកូនប្រុសស្រី២នាក់ជាចំណងដៃ​ ។ ដោយសារតែរស់នៅមិនចុះសម្រុងនឹងគ្នាក៏បានលែងលះគ្នាអស់រយៈពេល៥ខែមកហេីយ​ ក្រោយមកបុរសជាប្តីបានសុំប្រពន្ធត្រូវគ្នាវិញ តែជនរងគ្រោះមិនព្រម។ 

   សាក្សីបានបន្តថា​ លុះមកដល់យប់ថ្ងៃកេីតហេតុជនដៃដល់បានមកផ្ទះជនរងគ្រោះ ហើយដោយសារតែយប់ជ្រៅទៅហេីយជនរងគ្រោះក៏បានឃាត់ឲ្យសម្រាកនៅផ្ទះមួយយប់សិន​ ដោយជនដៃដល់ដេកខាងលេីផ្ទះ ចំណែកជនរងគ្រោះរួមទាំងកូនប្រុសស្រី២នាក់ទៀតដេកនៅខាងក្រោម។ ខណៈកំពុងលង់លក់ក្នុងដំណេកស្រាប់តែជនដៃដល់ជះទឹកអាស៊ីតមកពីលេីបណ្តាលឲ្យរលាកទាំងម្តាយនិងកូនរងរបួសធ្ងន់​ ភ្លាមនោះជនដៃដល់ក៏បានគេចខ្លួនបាត់។ 

​រហូតមកដល់វេលាម៉ោង៥ព្រឹក​ ថ្ងៃទី២៤​ ខែមីនា​ ឆ្នាំ២០២២នេះជនរងគ្រោះក៏បានស្លាប់តែម្តង។ 

   ពេលនេះក្រុមគ្រួសារកំពុងរៀបចំធ្វេីបុណ្យតាមប្រពៃណីនៅស្រុកកំណេីត ។ 

ក្រុមគ្រួសារសពសំណូមពរដល់សមត្ថកិច្ចមេត្តាស្រាវជ្រាវតាមចាប់ជនដៃដល់យកដាក់ទោសតាមផ្លូវច្បាប់ឱ្យខាងតែបានដេីម្បីជួយរកយុត្តិធម៌ជូនជនរងគ្រោះ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖