ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសមហាអំណាចសេដ្ឋកិច្ច​ទាំង៧​ (G7) ប្រកាសថាពិភពលោកនឹងជួបវិបត្តិសន្តិសុខស្បៀងធ្ងន់ធ្ងរដោយសារសង្គ្រាមរុស្សុី-អ៊ុយក្រែន​

ចែករំលែក៖

ភ្នំពេញ​៖​ ​លោក ហេង រតនា​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់)​ បានថ្លែង​សារនៅ​លេីបណ្ដាញសង្គមហ្វេសប៊ុក​ផ្ទាល់​ខ្លួន​នៅព្រឹកថ្ងៃ​​ទី​សុក្រ​ទី​២៥ ខែមីនា ឆ្នាំ២០២២នេះថា៖​ ប្រទេសមហាអំណាចសេដ្ឋកិច្ច​ទាំង៧​ (G7) ប្រកាសថាពិភពលោកនឹងជួបវិបត្តិសន្តិសុខស្បៀងធ្ងន់ធ្ងរដោយសារសង្គ្រាមរុស្សុី-អ៊ុយក្រែន​។ 

អគ្គនាយកស៊ីម៉ាក់​រូបនេះ​ បានថ្លែងបន្តថា​ ប្រទេសរុស្សុីនិងអ៊ុយក្រែន​ ជាប្រទេសផលិតស្រូវសាឡីនិងផ្កាឈូករ័ត្ន​ (៥៣%) ដែលជាអ្នកនាំចេញធំបំផុតក្នុងលោក​សំរាប់ផ្គត់ផ្គង់តំរូវការទីផ្សារ។ 

បេីប្រទេសអ៊ុយក្រែនមានសង្គ្រាមពេញផ្ទៃប្រទេសទៅហេីយ​ ដាំដំណាំកសិកម្មស្អីទៀតបាន! រំលឹកឡេីងវិញពីសង្គ្រាមនៅវៀតណាម​-កម្ពុជា​-ឡាវ​ នៅទសវត្សរ៍​៦០និង៧០​ យុទ្ធសាស្ត្រដេីម្បីផ្តាច់ស្បៀងសម្លាប់សត្រូវរបស់ខ្លួនគឺគេប្រេីអាវុធគីមីមួយផ្នែកដេីម្បីបំផ្លាញដំណាំកសិកម្មទាំងឡាយចោលតែម្តង! ។ 

លោក​ ហេង​ រតនា​ បន្ថែម​ទៀត​ថា​ និយាយពីសង្គ្រាម​គឺថាមានតែបំផ្លាញ! បំផ្លាញ! បំផ្លាញ!  សម្លាប់! សម្លាប់! សម្លាប់! ៗ! ។ 

អរគុណសន្តិភាព​ និងត្រូវតែការពារសន្តិភាពដែលរកបានយ៉ាងលំបាកបំផុតសំរាប់កម្ពុជា!! 

បន្ថែមពីនេះ​ អគ្គនាយកស៊ីម៉ាក់​ ​បានគូសបញ្ជាក់ថា៖​ ក្រសួងកសិកម្ម​ និងក្រសួងពាណិជ្ជកម្ម​របស់យេីងប្រហែលមានឱកាសអាចជួយរកទីផ្សារជួយ​កសិករបានដែរ​ដោយសារផលិតផលកសិកម្មកម្ពុជាកំពុងខ្វះទីផ្សារផង និងជួយប្រទេសរងគ្រោះអត់ឃ្លានផងដែរ! ។ ប្រទេសអ្នកមានក៏ត្រៀមបញ្ចេញលុយទិញស្បៀងជួយប្រទេសរងគ្រោះផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖