ព័ត៌មានទាន់ហេតុការណ៍៖

តំបន់​មួយ​ចំនួន​នៅក្រុងភ្នំពេញ​ និងក្រុងតាខ្មៅ ចរន្ត​អគ្គិសនី​នឹងមានការដាច់រអាក់រអួលខ្លះៗ​

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គិសនីកម្ពុជា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ១០​ និង០៨នាទីព្រឹក​ សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅបន្ទប់ភ្លើងលេខ P2270-F3 ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការរំលែកបន្ទុក ដែលមានទីតាំងស្ថិតនៅ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

អគ្គិសនីកម្ពុជា ក៏សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅបន្ទប់ភ្លើងលេខ PT1770 ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការតេស្ដឧបករណ៍ផ្ដាច់ភ្ជាប់ ដែលមានទីតាំងស្ថិតនៅ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។​ និងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅបន្ទប់ភ្លើងលេខ P3031ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការប្ដូរត្រង់ស្វូចរន្ដ(CT) ដែលមានទីតាំងស្ថិតនៅ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ដូច្នេះ​អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១១​ និង៣០នាទីព្រឹក​ថ្ងៃ​ដដែល​។ 

សូមជម្រាបថា​ អគ្គិសនី​កម្ពុជា​ កាលពី​ថ្ងៃទី​២៣​ ខែ​មីនា​ ឆ្នាំ​២០២២​បានសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន។

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕

ដោយ​៖សហការី​


ចែករំលែក៖