ភ្នំពេញ ៖ ក្រោយពីបានស្តាប់របាយការណ៍ និងវឌ្ឍនភាពការងាររបស់ក្រុមប្រឹក្សាគ្រឹះស្ថានឧត្តមសិក្សា ដែលថ្លែងដោយលោក ស សុខា រួចមក លោក ហ៊ុន ម៉ានី បានលើកឡើងថា “ផ្តើមចេញពីភាពជោគជ័យនេះ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា និងរីកធំធាត់ពីមួយថ្ងៃ ទីមួយថ្ងៃ ជាពិសេសការបន្តផ្តល់ឱកាសដល់យុវជននៅតាមគ្រឹស្ថានឧត្តមសិក្សានានា ដែលជាធនធានមនុស្ស និងជាអ្នកបន្តវេននាពេលអនាគត ឲ្យមកចូលរួមជាមួយស.ស.យ.ក. ដែលនឹងក្លាយជាកម្លាំងគាំទ្រដ៏មានសក្តានុពលពោរពេញទៅដោយសីលធម៌ សមត្ថភាព បុរេសកម្ម និងទំនួលខុសត្រូវ និងក្លាយជាសរសៃឈាមដ៏រស់រវើក និងរឹងមាំក្នុងការបន្តដំណើរលើមាគ៌ារួមរបស់ប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា។
លោក បានបន្ថែមថា “ស.ស.យ.ក.ជាសាកលវិទ្យាល័យមួយនៃការអនុវត្តការងារដោយផ្ទាល់ ការងារស្ម័គ្រចិត្ត ក៏ដូចជាហ្វឹកហាត់ភាពជាអ្នកដឹកនាំទៅថ្ងៃអនាគត។ ស្ថិតក្នុងបរិការណ៍នេះស្របតាមបេសកកម្ម និងបុព្វហេតុរបស់ខ្លួនស.ស.យ.ក. តែងតែផ្តល់ឱកាសនិងប្រមូលផ្ដុំកម្លាំងយុវជនគ្រប់ទិសទី ដើម្បីរួមចំណែករួមគ្នាក្នុងការកសាងសង្គមកម្ពុជាមួយ ឯករាជ្យអធិបតេយ្យ សន្តិភាព សេរីភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។ ក្នុងន័យនេះក្រុមប្រឹក្សាគ្រឹះស្ថានឧត្តមសិក្សានេះផ្ទាល់តែម្ដងបានចាប់ផ្តើម និងកំពុងចូលរួមចំណែកជាសេនាធិការ និងជាប្រតិបត្តិករយ៉ាងទូលំទូលាយ របស់ស.ស.យ.ក. ក្នុងការផ្ដល់ឱកាសនិងកសាងកម្លាំងយុវជនចូលរួមជាមួយ ស.ស.យ.ក. ដើម្បីទទួលបានការគាំទ្រលើកទឹកចិត្ត តម្រង់ទិស និងផ្ដល់ឱកាសបន្ថែមដល់យុវជនទាំងការអប់រំ ការបណ្តុះបណ្តាល ក៏ដូចជាឱកាសចូលរួមក្នុងសកម្មភាពស្ម័គ្រចិត្តនានាបន្ថែមទៀត។” ៕
ដោយ ៖ សិលា