ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តតាកូម៉ាឆ្លងផ្លូវត្រូវរថយន្តព្រូសបុកពេញទំហឹងរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តម៉ាកតាកូម៉ាបេីកឆ្លងផ្លូវត្រូវរថយន្តម៉ាកព្រូសបេីកលឿនជ្រុលបុកពេញទំហឹងបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៣រសៀល​ ថ្ងៃទី២៥​ ខែមីនា​ ឆ្នាំ២០២២​ នៅចំណុចអគ្គបញ្ជាការដ្ឋានកងទ័ពជេីងគោក​ តាមបណ្តោយផ្លូវជាតិលេខ៤​ សង្កាត់កន្ទោក​ ខណ្ឌកំបូល​ រាជធានីភ្នំពេញ​។ 

តាមសាក្សីនៅកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកតាកូម៉ា​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BH 2140 ធ្វេីដំណេីរឆ្លងផ្លូវជាតិលេខ៤​ ក្នុងទិសដៅពីត្បូងទៅជេីងខណៈមកដល់ពាក់កណ្តាលផ្លូវស្រាប់តែមានរថយន្តម៉ាកព្រូសពណ៌ប្រផេះ​ ពាក់ស្លាកលេខភ្នំពេញ2AZ 3752 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលបុកចំកង់រថយន្តតាកូម៉ាចំហៀងខាងឆ្វេងពេញទំហឹងបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំតែសំណាងមិនមានមនុស្សរងរបួស។ 

ក្រោយកេីតហេតុសមត្ថកិច្ចចុះមកដល់ចំណុចកេីតហេតុធ្វេីការវាស់វែងយករថយន្តទាំងពីរគ្រឿងយកទៅរក្សាទុករង់ចាំដោះស្រាយតាមច្បាប់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖