ព័ត៌មានទាន់ហេតុការណ៍៖

ចិនសងសំណងដល់គ្រួសារជនរងគ្រោះក្នុងហេតុការណ៍ធ្លាក់យន្តហោះ

ចែករំលែក៖

ក្រុមហ៊ុនធានារ៉ាប់រងចិនបានចាប់ផ្តើមពិភាក្សាស្តីពីការសងសំណងដល់គ្រួសារជនរងគ្រោះក្នុងហេតុការណ៍ធ្លាក់យន្តហោះដឹកអ្នកដំណើរ MU5735 ។

គណៈកម្មការធានារ៉ាប់រ៉ងចិន (CIRC)បានអំពាវនាវដល់ក្រុមហ៊ុនធានារ៉ាប់រងឱ្យរៀបចំឯកសារដើម្បីសងសំណងដល់គ្រួសារជនរងគ្រោះ១២៣នាក់ រួមទាំងក្រុមអាកាសយានិក៩នាក់ នៅលើជើងហោះហើរលេខ MU5735។ តាមការលើកឡើងរបស់(CIRC) សរុបមានក្រុមហ៊ុនធានារ៉ាប់រងចំនួន២១ បានបើកការស្រាវជ្រាវដាច់ដោយឡែក។ ទន្ទឹមនឹងនោះក្រុមហ៊ុនធានារ៉ាប់រង បានបើកការស្រាវជ្រាវនិងចូលរួមសកម្មភាព
រុករកដាច់ដោយឡែកពីគ្នា ។
ទឹកប្រាក់ដែលត្រូវសងសំណងដល់គ្រួសារជរងគ្រោះបានកើនឡើងដល់ទៅ៤សែនយន់ ប្រមាណ៦២.៨០០ដុល្លារអាមេរិក។ តាមសារព័ត៌មាន China Eastern Airlines គ្រួសារអ្នកដំណើរបានបង់ប្រាក់ប្រមាណ៤,៧ដុល្លារ ដើម្បីទិញធានារ៉ាប់រងទេសចរណ៍ នឹងទទួលបានទឹកប្រាក់សំណង៣១៤ ពាន់ដុល្លារ ក្នុងករណីជួបគ្រោះថ្នាក់ស្លាប់។ ចំណែកអ្នកដំណើរដែលបានទិញធានារ៉ាប់រងតម្លៃ ១៥,៧ដុល្លារ នឹងទទួលបានប្រាក់សំណងយ៉ាងច្រើន ៕ ដោយ៖ ធីរីណា

(រូបភាព៖ ទីភ្នាក់ងារព័ត៌មានស៊ីនហួ)


ចែករំលែក៖