ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលខណ្ឌប្ញស្សីកែវឃាត់ខ្លួនជនសង្ស័យ២នាក់ករណីលួចកាច់កញ្ចក់រថយន្តគេ

ចែករំលែក៖

      ភ្នំពេញ ៖  ជនសង្ស័យ២នាក់មានជំនាញខាងដើរលួច(កាច់កញ្ចក់រថយន្ត) ត្រូវកម្លាំងនគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួននៅថ្ងៃទី​២៧​ ខែមីនា​ ឆ្នាំ២០២២​ វេលាម៉ោង​០៣​និង​៣០នាទីទៀបភ្លឺ ​នៅចំណុចផ្ទះលេខ១D ផ្លូវបេតុង​ ក្រុមទី៦​ ភូមិបឹងសាឡាង​ សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ​។

   ជនរងគ្រោះ​ជាម្ចាស់រថយន្តឈ្មោះ​ កុសល ច័ន្ទស័ក្តិវិទូ​ ភេទប្រុស​ អាយុ២៩ឆ្នាំ​ មុខរបរ​អាជីវករ​ មានទីលំនៅកន្លែងកេីតហេតុ​។

   ចំណែកជនសង្ស័យទី១​-ឈ្មោះ​ ម៉ា​ ដារ៉ា​ ភេទប្រុស​ អាយុ​២៧ឆ្នាំ​ មុខរបរគ្មាន​ មានទីលំនៅផ្ទះជួល​ ក្នុងភូមិ៧​ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ (ប្រេីប្រាស់សារធាតុញៀន)។  ជនសង្ស័យ​ទី២​- ឈ្មោះ​ ផុន​ ច័ន្ទឧត្តម​ ភេទប្រុស​ អាយុ​២៨ឆ្នាំ​ មុខរបរគ្មាន​ មានទីលំនៅមិនពិតប្រាកដ​ (ប្រេីប្រាស់សារធាតុញៀន)

-​ សម្ភារៈដកហូត៖

១-​ កញ្ចក់រថយន្តចំនួន​០១​ (ប្រគល់ជូនជនរងគ្រោះវិញហើយ)

២-​ រណារអារដែកចំនួន​០១កំណាត់

៣-​ ទួណឺវីស​ចំនួន​០១

៤-​ សោខ្សៀលេខ៨​ ចំនួន​០១

៥-​ ម៉ូតូមួយគ្រឿងម៉ាក​សង់ការ៉េ​ ពណ៌ក្រហម​ គ្មានស្លាកលេខ​ លេខម៉ាស៉ីន​ CT១០០E១៩៦៤១៦១។

    លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា នៅថ្ងៃកេីតហេតុខាងលេី​ ជនសង្ស័យ​០២នាក់​ខាងលើបានជិះម៉ូតូមួយគ្រឿងចេញពីម្តុំមន្ទីរពេទ្យកាល់ម៉ែតក្នុងគោលបំណងដេីរលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ​។ ពេលមកដល់ចំណុចកេីតហេតុបានឃេីញរថយន្តមួយគ្រឿងចតមុខផ្ទះ​ ជាឱកាស​ស្ងាត់​ជនសង្ស័យ​ឈ្មោះ​ ម៉ា​ ដារ៉ា​ បានចុះពីលេីម៉ូតូទៅធ្វេីសកម្មភាពលួចកាច់កញ្ចក់រថយន្តមួយចំហៀងខាងឆ្វេងបានសម្រេច​បម្រុងជិះម៉ូតូគេចខ្លួន​ ស្របពេលកម្លាំងសមត្ថកិច្ចល្បាតខណ្ឌ-ប៉ុស្តិ៍​ ឃេីញទាន់​ក៏ដេញតាមឃាត់ខ្លួនជនសង្ស័យទាំង០២នាក់បានរួមនឹងវត្ថុតាង។ 

    ចំពោះមុខនេះសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវបានកសាងសំណុំរឿងបញ្ជូនតាមនីតិវិធីច្បាប់៕

ដោយ ៖ ជីណា


ចែករំលែក៖