ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តFord Ranger បុកខឿសួនចែកទ្រូងផ្លូវបណ្តាលឱ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តស៊េរីទំនើបម៉ាក Ford Ranger មួយគ្រឿងបុកខឿនសួនចែកទ្រូវផ្លូវបណ្ដាលឱ្យបែកខឿនសួន រួចបន្តទៅបុកដើមផ្កាចំនូន២ដើម ទៀតលើសួនបណ្តលឱ្យរងការខូចខាត ចំណែករថយន្តបែកយ៉ាន់នឹងដាច់កាឡេកង់មុខកល់ជាប់លើសួនចែកទ្រូងផ្លូវទៅមុខលែងរួច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០១រំលងអធ្រាត្រឈានចូលថ្ងៃទី ២៨ ខែមីនាឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវ ៣០ម៉ែត្រ ខាងត្បូងផ្សារទួលពង្រជាង ១០០ ម៉ែត្រស្ថិតក្នុងសង្កាត់ចោមចៅទី១  ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តស៊េរីទំនើបម៉ាកFord Rangerមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BP-5517ធ្វើដំណើរទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកខឿនសួនបណ្ដាលឱ្យរងការប្រេះបែក រីឯរថយន្តបន្តទៅមុខបុកដើមផ្កាខូចខាតអស់ចំនួន២ដើមថែមទៀត ហើយរថយន្តបង្កបែកយ៉ាន់នឹងដាច់កាឡេកង់ខាងមុខខាងឆ្វេងកល់លើសួនចែកទ្រូងផ្លូវជាប់ទៅមុខលែងរួច។

ក្រោយកើតហេតុសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ បានចុះមកពិនិត្យថាមិនមានការខូចខាតនោះទេរួចឲ្យម្ចាស់រថយន្តហៅរថយន្តស្ទូចយកជួសជុលដោយខ្លួនឯង៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖