ព័ត៌មានទាន់ហេតុការណ៍៖

លោក ចេង មុនីរ៉ា ឧបត្ថម្ភសៀវភៅគ្រួសារ​ និងសៀវភៅស្នាក់នៅចំនួន២ពាន់ក្បាល​ ដល់អធិការដ្ឋាននគរបាលខណ្ឌ

ចែករំលែក៖

ភ្នំពេញ​ ៖​ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅក្នុងការធ្វើឯកសារអត្តសញ្ញាណកម្មនៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៨ចំណុះឱ្យអធិការដ្ឋាននគរបាលខណ្ឌ លោកចេង មុនីរ៉ា  ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល បានឧបត្ថម្ភសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ដល់អធិការដ្ឋាននគរបាលខណ្ឌ ។

     ពិធីប្រគល់និងទទួលបានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ក្រោមវត្តមានលោក ចេង មុនីរ៉ា ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ . លោកវរសេនីយ៍ឯក ម៉ៅ សឿតអធិការនគរបាលខណ្ឌ ច្បារអំពៅ និងមានការចូលរួមទទួលបន្តពីលោកនាយប៉ុស្តិ៍ទាំង៨ ។  ក្នុងនោះលោកប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅបានឧបត្ថម្ភសៀវភៅស្នាក់នៅ ដែលហៅកាត់ថា (ក២)ចំនួន១០០០ក្បាល និងសៀវភៅគ្រួសារ (ក៤) ចំនួន១០០០ក្បាល ជូនប៉ុស្ត៍រដ្ឋបាលទាំង៨ ដើម្បីយកទៅផ្តល់សេវាជូនប្រជាពលរដ្ឋ។

    សូមបញ្ជាក់ថាសៀវភៅស្នាក់នៅ (ក២) និងសៀវភៅគ្រួសារ (ក៤)ខាងលើនេះបានមកពីការជួយឧបត្ថម្ភពីលោកចេង មុនីរ៉ា ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ​ ៕​

ដោយ៖  សណ្តោស


ចែករំលែក៖