ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដ​សណ្តោង​កុងតឺន័រ​បេីក​បត់​ស្ដាំ​ជ្រុល​ទៅ​កៀរ​រថយន្ត​តូយ៉ូតា​ព្រូស​ដែល​កំពុងបេីក​បត់​ស្ដាំ​ដូច​គ្នា​ បណ្តាលឱ្យរងការខូចខាត​

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្ដ​សណ្តោង​កុងតឺន័រ​មួយគ្រឿងខណៈ​ដែលអ្នក​បេីក​បរ​ខ្វះ​ការ​ប្រុងប្រយ័ត្ន​បានបើកទៅ​កៀរ​រថយន្ត​តូយ៉ូតា​ព្រូស​ ដែល​កំពុងបេីក​បត់​ស្ដាំ​ក្នុង​ទិសដៅ​ស្រប​គ្នា​បណ្តាល​ឱ្យរង​ការខូចខាត​ កាលពី​វេលា​ម៉ោង​១១យប់​ថ្ងៃ​ទី​២៨​ ខែ​មីនា​ ឆ្នាំ​២០២២​ នៅចំណុច​ភ្លើងស្តុប​សេះ​មាស​ ផ្លូវ​វេងស្រេង​ កែង​ផ្លូវ​៣០ម៉ែត្រ​ ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មានជ័យ​ទី​៣​ ខណ្ឌ​មាន​ជ័យ​   

   យោងតាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បានឱ្យដឹង​ថា​ មុន​ពេល​កេីតហេតុ​គេបាន​ឃើញ​បុរស​ម្នាក់​បេីក​រថយន្ត​ម៉ាក​តូយ៉ូតា​ព្រូស​ ពណ៌​ប្រផេះ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2BO-7384 បានបេីក​តាម​ បណ្ដោយ​ផ្លូវ​វេងស្រេង​ក្នុង​ទិសដៅ​ពី​កេីត​ទៅ​លិច​ លុះ​មក​ដល់ចំណុច​កេីតហេតុ​ក៏បានបត់​ស្តាំ​ឡើង​ទៅ​ផ្លូវ​៣០ម៉ែត្រ​ ហើយ​គាប់​ជួន​ពេល​នោះ​ដែរក៏មានបុរស​ម្នាក់​ទៀត​បានបេីក​រថយន្ត​សណ្តោង​កុងតឺន័រ​ ម៉ាក​ហ៊ីយ៉ាន់ដាយ​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 3B-2550 ធ្វើ​ដំណើរ​ក្នុង​ទិសដៅ​ស្រប​គ្នា​ ហើយ​បត់​ស្ដាំ​ដូច​គ្នា​ក៏ជ្រុល​ទៅ​កៀរ​រថយន្ត​តូយ៉ូតា​ព្រូស​ បណ្ដាល​ឱ្យរងការ​ខូចខាត​ក្រពឹត​ផ្នែក​ខាង​ក្រោយ​ចំហៀង​ខាង​ឆ្វេង​ ក៏ដូចជា​បែក​កង់​ តែ​មិន​មានគ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ​។  ដោយ​ឡែក​ ខាង​រថយន្ត​សណ្តោង​កុងតឺន័រ​វិញ​អត់​មាន​រង​ការ​ខូចខាត​អ្វី​នោះ​ទេ​។ 

    ក្រោយ​ពេល​កេីតហេតុ​ ដោយ​តែ​ភាគី​ទាំង​សងខាង​មាន​ក្រុមហ៊ុន​ធានារ៉ាប់រង​បានមក​ធ្វើ​ការ​សម្របសម្រួល​គ្នា​ ដោយ​ខាង​រថយន្ត​សណ្តោង​កុងតឺន័រ​សុខចិត្ត​យក​រថយន្ត​តូយ៉ូតា​ព្រូស​ទៅ​ជួសជុល​ឱ្យវិញ​ដេីម្បី​បញ្ចប់​រឿង​ ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖