ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះពលរដ្ឋចំនួន៦ខ្នងបានរងការខូចខាត ប៉ើងដំបូល ខណៈមានភ្លៀងមួយមេលាយឡំនិងខ្យល់កន្ត្រាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ផ្ទះពលរដ្ឋចំនួន៦ខ្នងបានរងការខូចខាត ប៉ើងដំបូល ខណៈដែលមានភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់ផងនោះ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង១០នាទីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិក្រាំងល្ហុង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថាផ្ទះប្រជាពលរដ្ឋទាំង៦គ្រួរសារដែលរងរការខូចខាតនោះរួមមាន ៖

១. ឈ្មោះ ហៀប ហឿន ភេទប្រុសនិងប្រពន្ធឈ្មោះ វ៉ុ រំដួល ផ្ទះទំហំ(៦ម៉ែត្រគុណ៧ម៉ែត្រ)ខូចខាតរបើកដំបូលប្រូស៊ីម៉ងត៍ចំនួន១៥សន្លឹក ។

២. ឈ្មោះ ខ្លូត សុខុម ភេទប្រុសនិងប្រពន្ធឈ្មោះ ស៊ួន ស៊ីវ៉ន(ផ្ទះទំហំ ៦ម៉ែត្រគុណ៨ម៉ែត្រ)ខូចខាតរបើកដំបូលក្បឿងចំនួន៥សន្លឹក។

៣. ឈ្មោះ ឈួន ឆា ភេទប្រុស អាយុ ៣៦ឆ្នាំនិងប្រពន្ធឈ្មោះទឹមម៉ារ៉ា អាយុ ៣៥ ឆ្នាំ(ផ្ទះទំហំ ៧ម៉ែត្រគុណ៨ម៉ែត្រ)ខូចខាតរបើកដំបូលក្បឿងចំនួន១០សន្លឹក ។

៤. ឈ្មោះ រឿន វិរ: ភេទប្រុស និងប្រពន្ធឈ្មោះ យីវ ហង (ផ្ទះទំហំ៦ម៉ត្រគុណ៨ម៉ែត្រ)ខូចខាតរបើកដំបូលក្បឿងចំនួន១០សន្លឹក។

៥. ឈ្មោះ មាស សារ៉ុម ភេទប្រុស និងប្រពន្ធឈ្មោះ មាស គា អាយុ៤០ឆ្នាំ(ផ្ទះទំហំ ៦ម៉ែត្រគុណ៨ម៉ែត្រ)ខូចខាតរបើកដំបូលស៊ីប្រូស៊ីម៉ងត៍ចំនួន ៥សន្លឹក ។

៦. ឈ្មោះ ខៃ លីណា ជាស្រ្តីមេម៉ាយ(ផ្ទះទំហំ៦ម៉ែត្រគុណ៨ម៉ែត្រ)ខូចខាតរបើកដំបូលស័ង្កសីចំនួន១២សន្លឹក។

សូមបញ្ជាក់ផងដែរថាក្នុងហេតុការណ៍ខាងលើដោយគ្រោះធម្មជាតិនេះគឺមិនបណ្តាលឱ្យប្រជាពលរដ្ឋណារងរបួសនោះទេគឺខូចខាតដំបូលផ្ទះតែប៉ុណ្ណោះ។

អាជ្ញាធរមូលដ្ឋានក៏បានរាយការណ៍ ជូនថ្នាក់ដឹកនាំស្រុក-ខេត្តរួចរាល់ហើយដែរដើម្បីជួយរកដំណោះស្រាយជូនពួកគាត់៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖