ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះ១១ខ្នងដួលរលំនិងរបើកដំបូលដោយភ្លៀងលាយខ្យល់កន្ត្រាក់សំណាងមិនមានមនុស្សគ្រោះថ្នាក់នៅស្រុកចន្ទ្រា

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ផ្ទះ១១ខ្នងត្រូវដួលរលំនិងរបើកដំបូលដោយភ្លៀងលាយខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំងសំណាងមិនមានមនុស្សគ្រោះថ្នាក់នៅស្រុកចន្ទ្រា។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ‌២០២២ ស្ថិតនៅភូមិចំនួន២ក្នុងឃុំព្រៃគគីរស្រុកចន្ទ្រា។

យោងតាមអាជ្ញាធរស្រុកបានឱ្យដឹងថានៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ‌២០២២ មានភ្លៀងលាយខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំងបណ្ដាលឱ្យផ្ទះ១១ខ្នងនៅឃុំព្រៃគគីរ ដួលរលំនិងរបើកដំបូលមានដូចជាភូមិចំការលាវ សរុប២ខ្នង ធ្ងន់ធ្ងរ១ខ្នង ស្រាល១ខ្នង ភូមិកោះគោ សរុប ៩ខ្នង ធ្ងន់ធ្ងរ ៤ខ្នង ស្រាល ៥ខ្នង សរុបរួម ១១ខ្នង ធ្ងន់ធ្ងរ ៥ខ្នងស្រាល ៦ខ្នង។

អាជ្ញាធរមូលដ្ឋានស្រុកចន្ទ្រាបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋពេលមានភ្លៀងធ្លាក់ខ្យល់កន្ត្រាក់និងរន្ទះត្រូវប្រញាប់ប្រញាលរកទីទួលមានសុវត្ថិភាពនិងបិទទូរស័ព្ទនឹងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានដើម្បីងាយស្រួលក្នុងការអន្តរាគមន៍ជួយសង្គ្រោះទាន់ពេលវេលា ៕

ដោយ៖យឹម សុថាន


ចែករំលែក៖