ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូដឹកអីវ៉ាន់ឱ្យភ្ញៀវខណៈឈប់រង់ចាំស្តុបស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿងបេីកបរមកពីក្រោយបុកនឹងកិនអូសម៉ូតូជាប់ខាងក្រោយជាង១០ម៉ែត្រ កាលពីវេលាម៉ោង៩និង២០នាទីព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ នៅចំណុចស្តុបទួលពង្រ តាមបណ្តោយផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាកគុបជ្រុង ពណ៌ខៀវ ពាក់ស្លាកលេខកណ្តាល1D 1109 ដឹងអីវ៉ាន់ឱ្យភ្ញៀវធ្វេីដំណេីរតាមបណ្តោយផ្លូវ៣០ម៉ែត្រក្នុងទិសដៅពីកេីតទៅលិចខណៈមកដល់ចំណុចកេីតហេតុក៏ឈប់ចាំភ្លេីងស្តុបភ្លាមនោះស្រាប់តែមានរថយន្តកុងតឺន័រ ក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ3A 9526 ធ្វេីដំណេីរមកពីក្រោយក៏បានបុកកិនអូសជាង១០ម៉ែត្រសំណាងម្ចាស់ម៉ូតូលោតចេញទាន់បណ្តាលឱ្យរងរបួសស្រាល ចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំ។
ក្រោយកេីតហេតុសមត្ថកិច្ចចុះមកដល់ចំណុចកេីតហេតុនិងគូសវៀសយករថយន្តនិងម៉ូតូអែបខាងដេីម្បីសម្របសម្រួលគ្នា៕
ដោយ៖សុខាសែនជ័យ