ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបឋម ៖ រន្ធត់ណាស់!មានករណីក្មេងជំទង់លង់ទឹកកន្លែងបូបដីខ្សាច់ស្លាប់២នាក់ ក្នុងចំណោម៥នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ សេចក្តីរាយការណ៍ពីកន្លែងកើតហេតុឱ្យដឹងថា ប្រជាពលរដ្ឋបានមុជទឹករាវរកសពក្មេងស្រីជំទង់២នាក់យ៉ាងសង្វេក ខណៈគេដឹងមានក្មេងៗចំនួន៥នាក់បានទៅលេងទឹកស្ទឹង ប៉ុន្តែជាអកុសល្យកន្លែងនោះមានការបូបដីខ្សាច់ បណ្ដាលឲ្យមានអន្លង់ជ្រៅៗ ។

 សេចក្តីរាយការណ៍បន្តទៀតថា ហេតុការណ៍ដ៏សែនរន្ធត់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណជិត៤ រសៀលថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ នៅស្ទឹងធ្លាម្អម ត្រង់ចំណុចកកំពុងតាសក់ស ស្ថិតនៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

 សេចក្តីរាយការណ៍បញ្ជាក់ទៀតថា កុមារីរងគ្រោះទាំងពីរទី១. ឈ្មោះ ឆេង គឹមឌី និងទី២. ឈ្មោះ សែម ម៉ូលិកា ក្មេងទាំង២នាក់ រស់នៅភូមិ.ឃុំកើតហេតុ  ៕

ដោយ៖ បុឹម ពិន


ចែករំលែក៖