ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋអតីតយុទ្ធជនរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន១០៧គ្រួសារទទួលបានអំណោយពីសាខាកាកបាទក្រហមខេត្ត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋអតីតយុទ្ធជនចំនួន ១០៧គ្រួសារស្ថិតនៅភូមិតេជោសន្តិភាព តំបន់ការេ ២ ឃុំប៉ោយចារស្រុកភ្នំស្រុករងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ បង្កឲ្យផ្ទះសំបែងរងការខូចខាត ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២។

លោក អ៊ុំ រាត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាបានមានប្រសាសន៍ចូលរួមសោកស្ដាយ ទ្រព្យសម្បត្តិផ្ទះសំបែងរបស់បងប្អូនរងគ្រោះដោយខ្យល់កន្ត្រាក់កន្លងមកនេះ។ 

នៅក្នុងពិធីសំណេះសំណាលសួរសុខទុក្ខនិងនាំយកអំណោយទៅចែកជូននោះលោក អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្តាយមានជ័យ បានបញ្ជាក់ថា៖ដោយពិនិត្យឃើញជាក់ស្ដែង ជួបនូវការលំបាកផ្នែកជីវភាព ក៏ដូចជាមានការខូចខាតផ្ទះសំបែងផងនោះ សាខាកាកបាទក្រហមខេត្ត បាននាំយកនូវអំណោយ ដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនគ្រួសារអតីតយុទ្ធជនដែលទទួលរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ១០៧គ្រួសារក្នុងនោះធ្ងន់ ចំនួន៣៩គ្រួសារ នាថ្ងៃនេះដោយក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូក្រាម, ត្រីខ ១០កំប៉ុង, មី០១កេស ទឹកត្រី ០៣ដប, មុង០១, ភួយ០១, សារុង០១, ក្រមា០១, អាវយឺត០១, ជែលលាងសំអាតដៃ០២ដប និង  តង់ប្លាស្ទិក០១ផ្ទាំង សម្រាប់គ្រួសាររងគ្រោះធ្ងន់ធ្ងរ។

ជាមួយគ្នានោះលោក អ៊ុំ រាត្រី ក៏បានថ្លែងនូវការកោតសរសើរនិងអរគុណដល់កងកម្លាំងប្រដាប់អាវុធ តែងតែចុះជួយដល់បងប្អូនដែលទទួលរងគ្រោះដោយគ្រោះធម្មជាតិគ្រប់ទីកន្លែងដូចជាធ្វើការរុះរើ ជួសជុលផ្ទះសំបែងឡើងវិញបានទាន់ពេលវេលា ។

លផកអភិបាលខេត្តក៏បានជំរុញដល់បណ្ដាមន្ទីរអង្គភាពជុំវិញខេត្ត ចុះពិនិត្យជាក់ស្ដែង ដល់គេហដ្ឋានពួកគាត់ផ្ទាល់ ស្ដីពីសុខទុក្ខ ខូចខាតនិងចូលរួមជួយឧបត្ថម្ភដល់គ្រួសារពួកគាត់ទៅតាមលទ្ធភាពអាចជួយបាន ដែរទង្វើនេះសបញ្ជាក់ឲ្យឃើញពីទឹកចិត្តអាណិតស្រឡាញ់ខ្មែរជួយខ្មែរក្នុងគ្រាលំបាក។ ជាចុងក្រោយលោក អ៊ុំ រាត្រី ក៏បានធ្វើការផ្ដាំផ្ញើដល់បងប្អូនទាំងអស់ត្រូវមានការប្រុងប្រយ័ត្ន ខ្ពស់បំផុតពេលមានភ្លៀងឬខ្យល់ ត្រូវរកកន្លែងទីសុវត្ថិភាពពិសេសផ្គររន្ទះ ត្រូវបិទទូរស័ព្ទ ។

លោក លោកស្រី  ក៏បានអញ្ជើញចុះពិនិត្យខ្នងផ្ទះ សាកសួរសុខទុក្ខនិងបានផ្ដល់នូវថវិកា សម្ភារមួយចំនួនបន្ថែមទៀតផងដែរ៕

ដោយ ៖ វណ្ណា


ចែករំលែក៖