ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ បង្ក្រាបករណីរក្សាទុកអាវុធខុសច្បាប់និងករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តព្រះវិហារ ៖ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះវិហារបានបញ្ជាក់ឱ្យដឹងថា កាលពីវេលាម៉ោង១១និង ៣០នាទីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅចំណុចភូមិរលំថ្ម ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ លោកអនុសេនីយ៍ឯក ជុន បូរ៉ា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត បានចុះបង្ក្រាបករណីរក្សាទុក ជួញដូរ ផ្តល់ទីតាំងជួញដូរឬប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងរក្សាទុកអាវុធខុសច្បាប់ ។

   សមត្ថកិច្ចកងរាជអាវុធហត្ថដដែលបានបញ្ជាក់ក្នុងរបាយការណ៍ថា ជាលទ្ធផលយើងដកហូតបានម្សៅក្រាមពណ៌សថ្លាសង្ស័យថ្នាំញៀនចំនួន០៥កញ្ចប់, កាំភ្លើងCKC កាត់ស្វាយចំនួន០១ដើម, គ្រាប់អាកា៤៧ចំនួន២១គ្រាប់, គ្រាប់វុាំងដឺឡុងចំនួន១២គ្រាប់, គ្រាប់ M16ចំនួន០៥គ្រាប់, ដាវចំនួន០២ដើម, ទូរស័ព្ទដៃចំនួន០៤គ្រឿង, លុយខ្មែរចំនួន៥០០០០៛, កាណុងកាំភ្លើងច្នៃចំនួន០២ និងឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់។

   សមត្ថកិច្ចបន្តថា បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តចាត់ការតាមនីតិវិធី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត៕

                                

ដោយ ៖ សហការី


ចែករំលែក៖