ភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត Koo Yun Cheol រដ្ឋមន្ត្រីទទួលបន្ទុកសម្របសម្រួលគោលនយោបាយរដ្ឋាភិបាលនៃការិយាល័យនាយករដ្ឋមន្ត្រីសាធារណរដ្ឋកូរ៉េ។ គោលបំណងនៃកិច្ចប្រជុំគឺ ផ្លាស់ប្តូរយោបល់អំពីទំនាក់ទំនងទ្វេភាគី កម្ពុជា-កូរ៉េ និងពិភាក្សាពីហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការកូរ៉េ ពិសេសជំនួយឥតសំណង។
សូមបញ្ជាក់ថា, នៅរសៀលថ្ងៃខែឆ្នាំដដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានចេញសេចក្តីជូនព័ត៌មាន ដោយបញ្ជាក់ថា, នាព្រឹកថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជា អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួប ពិភាក្សាការងារជាមួយ លោកបណ្ឌិត Koo Yun Cheol រដ្ឋមន្ត្រីទទួលបន្ទុកសម្របសម្រួលគោល នយោបាយរដ្ឋាភិបាល នៃការិយាល័យនាយករដ្ឋមន្ត្រីសាធារណរដ្ឋកូរ៉េ ។ គោលបំណងនៃកិច្ចប្រជុំគី ផ្លាស់ប្ដូរ យោបល់អំពីទំនាក់ទំនងទ្វេភាគី កម្ពុជា-កូរ៉េ និងពិភាក្សាពីហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការកូរ៉េ ពិសេសជំនួយ ឥតសំណង ។
លោករដ្ឋមន្ត្រី ឈៀង យ៉ាណារ៉ា បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកបណ្ឌិត Koo Yun Cheol ព្រមទាំងគណៈប្រតិភូ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរបស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ និងប្រជាជនកូរ៉េ ដែលបាននឹងកំពុងផ្តល់ការគាំទ្រដល់ការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការ ដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា សម្រេចបានសមិទ្ធផលនៃការអភិវឌ្ឍន៍ប្រទេសយ៉ាងធំធេង ជាក់ស្ដែងការដាក់ចេញ វិធានការយ៉ាងមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ទទួលបានជោគជ័យដ៏ត្រចេះត្រចង់រហូតឈាន ដល់ការបើកប្រទេសឱ្យដំណើរការឡើងវិញលើគ្រប់វិស័យ ពិសេសបច្ចុប្បន្នមិនតម្រូវឱ្យអ្នកដំណើរដែលបានចាក់ វ៉ាក់សាំងគ្រប់ដួសធ្វើតេស្តរកមេរោគកូវីដ-១៩ ឡើយ ទាំងមុនពេល និងក្នុងពេលមកដល់កម្ពុជា ។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនភាគីកូរ៉េ អំពីក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ច កម្ពុជា ក្នុងការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ ដែលផ្តោតសំខាន់ លើសសរស្តម្ភ ៣ គឺ ទី១) ការស្ដារកំណើនសេដ្ឋកិច្ចឡើងវិញ, ទី២) ការកែទម្រង់ ដើម្បីកសាងមូលដ្ឋាន គ្រឹះរឹងមាំសម្រាប់កំណើន ពិពិធកម្ម និងភាពប្រកួតប្រជែង និងទី៣). ការពង្រឹងភាពធន់ ប្រកបដោយចីរភាព និងបរិយាប័ន្ន ។
លោកបណ្ឌិត Koo Yun Cheol បានបង្ហាញអារម្មណ៍សោមនស្សរីករាយក្រៃលែងដែលបានមក បំពេញបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា និងបានសម្តែងការកោតសរសើរចំពោះការអភិវឌ្ឍរីកចំរើន យ៉ាងឆាប់រហ័សរបស់កម្ពុជា ជាមួយគ្នានេះ លោកបណ្ឌិត បានថ្លែងថាកម្ពុជាគឺជាដៃគូដ៏រឹងមាំ និងជា ប្រទេសអាទិភាពខ្ពស់ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ព្រមទាំងបានបញ្ជាក់ជំហរបន្តគាំទ្រដល់ការអភិវឌ្ឍរបស់ កម្ពុជា ។ ចាប់ពីឆ្នាំ ១៩៩៦-២០២២ សាធារណរដ្ឋកូរ៉េបានបើកផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៤៣១ លានដុល្លារអាមេរិក សម្រាប់វិស័យអាទិភាពចំនួន ៤ គី+ វិស័យអប់រំ, វិស័យដឹកជញ្ចូន, អភិវឌ្ឍន៍ជនបទ, ការគ្រប់គ្រងទឹក និងសុខមាលភាពសាធារណៈ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរីកចំរើន យ៉ាងខ្លាំងគួរឱ្យកត់សម្គាល់ ជាក់ស្ដែងក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ ការបើកផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ កូរ៉េដល់កម្ពុជាមានការកើនឡើង ហើយទំហំហិរញ្ញប្បទាននឹងបន្តកើនឡើងថែមទៀតនាពេលអនាគត ។
ជាចុងបញ្ចប់ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងជូនពរឯកឧត្តមបណ្ឌិត Koo Yun Cheol និង គណៈប្រតិភូ ឱ្យទទួលបានជោគជ័យក្នុងការបំពេញបេសកកម្មនៅកម្ពុជា ។ លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងទ្វេភាគីដ៍រឹងមាំ និងបានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះរដ្ឋាភិបាលសាធារណរដ្ឋកូរ៉ ដែលបន្តគាំទ្រដល់កម្ពុជា ៕
ដោយ ៖ សុខ ខេមរា